អត្ថបទពាណិជ្ជកម្ម
អតិថិជនជាច្រើននាក់ចាប់អារម្មណ៍ទិញខុនដូ D’Seaview
× អតិថិជនជាច្រើននាក់ដែលកំពុងចាប់អារម្មណ៍លើយុទ្ធនាការ «ជម្រើសនៃជីវិតរស់នៅ និងជីវិត ការងារ ប្រកបដោយសុខដុមភាព» របស់ CAMHOMES នៅក្នុងពិពណ៌របស់ខុនដូ D’Seaview។ សម្រាប់អតិថិជន ដែលបានកក់ទីតាំងពាណិជ្ជកម្មនៅខុនដូ D’Seaview នឹងទទួលបានខុនដូស្នាក់នៅមួយបន្ទប់ដោយឥតគិតថ្លៃ ដោយស្វ័យប្រវត្តិ។ សម្រាប់អតិថិជនដែលទិញខុនដូសម្រាប់ស្នាក់នៅវិញនឹងទទួលបាននូវទូរសព្ទសាមសុង Galaxy S7 ចំនួនមួយគ្រឿងភ្លាមៗ។
លោក Bernard Seet ប្រធានផ្នែកលក់និងទីផ្សារជាន់ខ្ពស់របស់ CAMHOMES បានឲ្យដឹងថា៖ «យើងនឹងនាំ យកនូវអគារស្នាក់នៅមួយដែលមានគុណភាពល្អ និងមានរចនាបទទំនើបបែបអន្តរជាតិហើយយើងចាប់ផ្តើម ការងារមួយនេះ ដើម្បីឲ្យប្រជាជនកម្ពុជាមានកន្លែងស្នាក់នៅដែលមានស្តង់ដារ និងមានតម្លៃសមរម្យ។ យើងមាន មោទនភាព សូមណែនាំនូវគម្រោងអគារស្នាក់នៅរបស់យើងនៅខេត្តព្រះសីហនុ គឺ ខុនដូរ D’Seaview ។»
ខុនដូ D’Seaview គឺជាគម្រោងអភិវឌ្ឍន៍ដែលខ្ពស់ជាងគេហើយស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មដ៏សកម្ម និង សម្រាកលំហែដ៏ពេញនិយមក្នុងទីក្រុងឆ្នេរសមុទ្រដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ខុនដូ D’Seaview នឹងផ្តល់កន្លែងស្នាក់នៅបែប ស៊ីវិល័យ ហាងទំនិញ ការិយាល័យ សណ្ឋាគារ និងភោជនីយដ្ឋាន ទំនើប ព័ទ្ធជុំវិញដោយសួនធម្មជាតិស្រស់ត្រកាល កន្លែងកម្សាន្តសម្រាប់កុមារ និងការរស់នៅដ៏សម្បូរបែប សម្រាប់លោកអ្នកដែលមិនចូលចិត្តភាព អ៊ូអរខ្លាំង។
សម្រាប់អតិថិជន ចង់បានលំនៅដ្ឋានដែលទំនើបក្នុងតម្លៃសមរម្យ ចាប់ពី ៥០.០០០ ដុល្លារអាមេរិច ហើយបន្ទប់ នីមួយៗមានទំហំចាប់ពី ៤៧ ម៉ែត្រការ៉េឡើងទៅនៅខេត្តព្រះសីហនុ ពួកគាត់អាចទាក់ទងសួរព័ត៌មាននៅ ទីនោះ ផ្ទាល់ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់៩:០០ យប់ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៦ នៅផ្សារទំនើប អ៊ីអន។ ក្រុមការងារ ផ្នែកលក់នឹងឆ្លើយតបរាល់ចម្ងល់របស់អតិថិជនអំពីការជាវខុនដូ និងការផ្តល់ជូនពិសេសៗ ផ្សេង D’Seaview។
មកទល់ពេលនេះការបុកគ្រឹះរបស់ខុនដូ D’Seaview បានសម្រេចជាង ៥០ ភាគរយហើយដោយមាន ការសហការជាមួយ MCCO ដែលនឹងត្រូវបញ្ចប់នៅខែកក្កដា ខាងមុខនេះ។ ការសាងសង់តួរអគារទាំងមូល នឹងចាប់ ផ្តើមនៅខែសីហា ឆ្នាំ២០១៦។
នៅថ្ងៃទី ១៥ ឧសភា ដែលជាថ្ងៃចុងបញ្ចប់នៃពិព័ណ៍នេះ CAMHOMESនឹងមានការចាប់រង្វាន់សម្រាប់អតិថិជន ដែលបានទទួល « លេខអាទិភាព» ដើម្បីឈ្នះរង្វាន់ទូរទស្សន៍ និងទូទឹកកកសាមសុង ក៏ដូចជារង្វាន់ជាច្រើន ទៀត។
អតិថិជនដែលមិនអាចចូលរួមដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍នៅផ្សារអ៊ីអននេះ ពួកគាត់អាចអញ្ជើញទៅ ទស្សនា និងសាកសួរព័ត៌មាន នៅអគារកាណាឌីយ៉ា ឬនៅខេត្តព្រះសីហនុ ដែលមានផ្តល់ព័ត៌មានទាំងអស់ ពាក់ព័ន្ធនឹងខុនដូ D’Seaview ក៏ដូចជាការផ្តល់ជូនពិសេសជាច្រើនទៀត។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com