ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
កម្មករបន្តជីករ៉ែត្បូងក្នុងដីចម្ការកៅស៊ូយ៉ាងអនាធិបតេយ្យ នៅខេត្តរតនគិរី
28, Jun 2016 ,
9:59 pm
រូបភាព
×
ដោយ:
រតនគិរី៖ ឈ្មួញ និងកម្មករជីកត្បូងខុសច្បាប់នៅបន្តសកម្មភាពជីកកកាយរុករករ៉ែត្បូងអនាធិបតេយ្យក្នុងចម្ការកៅស៊ូឯកជនលើដីរដ្ឋ នៅស្រុកបរកែវ ខេត្តរតនគិរី។ ក្រុមអ្នករុករករ៉ែអនាធិបតេយ្យជាង ១០០នាក់ បាននាំគ្នាបន្តជីកកកាយរកត្បូងជាថ្មីទៀត បើទោះបីជាសមត្ថកិច្ចស្រុកបរកែវ ហាមឃាត់ក្តី។
បើទោះបីកម្លាំងសមត្ថកិច្ចហាមឃាត់ និងរឹបអូសគ្រឿងសម្ភារៈពីអ្នកជីករ៉ែល្មើសច្បាប់ក៏ដោយ ក៏ឈ្មួញ និងកម្មករជីកត្បូងខុសច្បាប់ នៅតែបន្តឱកាសជីកកកាយដី នៅកណ្តាល ព្រៃកៅស៊ូដដែល។ អ្នកជីកត្បូង ឬកម្មករជីកត្បូង បានចូលទៅតំបន់ជីកត្បូងជាក្រុមតូចៗ ហើយគេជីកកកាយដីក្នុងសភាពលួចលាក់ទាំងរដូវប្រាំង និងរដូវវស្សា។
លោក មុំ សុទ្ធី កម្មករជីករ៉ែត្បូងខុសច្បាប់ ក្នុងខេត្តរតនគិរី បាននិយាយថា ថៅកែចម្ការកៅស៊ូ និងថៅកែត្បូង បានអនុញ្ញាតកម្មករទាំងអស់ជាង ១០០នាក់ឲ្យជីករណ្តៅរករ៉ែត្បូង លក់ជូនពួកគេ។
បុរសសម្បុរខ្មៅស្រអែមវ័យ ៤០ ឆ្នាំ ដែលប្រកបរបរជីករ៉ែត្បូងជាង ២ឆ្នាំ ក្នុងខេត្តរតនគិរីរូបនេះ និយាយពីការរីករណ្តៅត្បូងទាំងគ្មានបច្ចេកទេសថា កម្មករទាំងអស់ត្រូវរកខ្សែត្បូងរួចជីករណ្តៅរ៉ែត្បូងចំនួនពី ១០ ទៅ ៥០រណ្តៅដីជម្រៅ ១០ ទៅ១៥ម៉ែត្រ ស្របតាមទំហំដីផ្ទុករ៉ែត្បូង។
កម្មកររាងស្គមស្តើងរូបនេះ បានបោះបង់ការងារធ្វើស្រែចម្ការចំណាកស្រុកពីខេត្តក្រចេះ មកខេត្តរតនគិរីជាមួយពលរដ្ឋផ្សេងទៀត ជីករ៉ែត្បូង ដើម្បីចិញ្ចឹមជីវិតគ្រួសារ។ បើទោះបីជា លោកពុំបច្ចេកទេសជីកត្បូងក្តី លោក សុទ្ធី ពុំព្រួយបារម្ភពីគ្រោះថ្នាក់បាក់ដីសង្កត់ឡើយ ព្រោះ លោកមានបទពិសោធន៍ការងារ។
«យើងជីកជ្រៅ ១០ ទៅ ១៥ម៉ែត្រហើយយើងទុកសរសររណ្តៅដី ដូចនេះវាមិនបាក់ស្រុតទេ។ បើអ្នកដទៃជីកជិតប៉ះជើងសសររណ្តៅយើងនោះ យើងហាមគាត់ កុំឲ្យជីក ព្រោះវាអាចបាក់ដីសង្កត់»។ លោកអះអាងយ៉ាងម៉ឹងម៉ាត់ នៅពេលលោកកំពុងអង្គុយសម្រាកក្រោមម្លប់ចម្ការកៅស៊ូដ៏ត្រជាក់ ទោះបីជាគ្មានបច្ចេកទេសក្តី។
បុរសរូបនេះ បន្តរៀបរាប់ពីពេលជីកយកត្បូងថា លោកចំណាយពេលពីរថ្ងៃ ទើបជីកដល់ខ្សែរ៉ែត្បូង។ ហើយថា រ៉ែត្បូងមួយរណ្តៅៗ មានតម្លៃពីជាង ១ ទៅ ៥ពាន់ដុល្លារដុល្លារអាមេរិក ខ្លះទៀតលើសនេះទៀតផង។
បើទោះបីជាលោកពុំស្គាល់ប្រភេទរ៉ែត្បូងក្តី ក៏លោកអាចរកចំណូលពី ១ ទៅ ២ម៉ឺនដុល្លារ ក្នុងមួយខែ តែខែខ្លះ លោកពុំរុករករ៉ែឃើញក៏មានដែរ។
«ខ្ញុំអត់ស្គាល់ប្រភេទរ៉ែត្បូងទេ។ ខ្ញុំលក់ឲ្យថៅកែតាមប្រភេទរ៉ែក្រហម លឿង ខៀវតម្លៃ ២ ទៅ ៣ម៉ឺនរៀល ដល់ ១ម៉ឺនដុល្លារ អាស្រ័យលើទំហំត្បូងតូចធំ ល្អ ឬបែក»។ បុរសកម្មករស៊ីឈ្នួល រកត្បូងឲ្យថៅកែខុសច្បាប់បញ្ជាក់។
ក្រុមកម្មករភាគច្រើន បានចំណាកស្រុកពីខេត្តកំពង់ចាម ព្រៃវែង កំពង់ធំ ចូលតំបន់រករ៉ែក្នុងឃុំបរកែវ ស្រុកបរកែវ ខេត្តរតនគិរី។ មិនខុសពីកម្មករខាងលើ លោក ប៉ែន សុជាតិ អ្នកខេត្តកំពង់ចាម កំពុងជីកយកដីក្រហមខេត្តរតនគិរីតាមខ្សែរ៉ែត្បូងក្រោមដី និយាយថា លោកសម្រេចចិត្តចំណាកស្រុកពីខេត្តកំពង់ចាមជាង ៥ឆ្នាំ ជីករករ៉ែត្បូងចិញ្ចឹមគ្រួសារ។
បុរសវ័យ ៣០ឆ្នាំរូបនេះ ពុំព្រួយបារម្ភសុវត្ថិភាពនោះទេ ព្រោះលោកសំអាងលើបទពិសោធន៍ច្រើនឆ្នាំការងារនេះដែរ។ បុរសរូបនេះ ត្រូវឃ្លាតឆ្ងាយពីគ្រួសារ ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ។ «បើខ្ញុំមិនចាកឆ្ងាយស្រុកមកជីករ៉ែត្បូងនៅទីនេះទេ ខ្ញុំមិនអាចចិញ្ចឹមក្រពះគ្រួសាររស់នៅឡើយ។ ខ្ញុំអាចរកចំណូលបានច្រើនពី ២ ទៅ ៥ពាន់ដុល្លារក្នុងមួយខែៗ»។ បុរសសម្បុរខ្មៅមាឌមាំ បញ្ចេញស្នាមញញឹមទាំងទឹកញើសពេញមុខបញ្ជាក់។
យ៉ាងណា កម្មករជីករ៉ែ ព្រួយបារម្ភពីបាត់បង់រ៉ែត្បូងផងដែរ កាលណាអាជីវកម្មខុសច្បាប់មាន ច្រើន។ ពេលនោះ ពួកគេនឹងលែងបានទទួលចំណូលពីការជីករ៉ែខុសច្បាប់ទៀតហើយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
រ៉ែ
ត្បូង
រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
11 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម