ជាតិ
ពើង​តា​នា​ន់​រមណីយដ្ឋាន​ទើប​រកឃើញ​នៅ​សៀមរាប កំពុង​ទាញអារម្មណ៍​ភ្ញៀវទេសចរ​
09, Jul 2016 , 7:59 pm        
រូបភាព
 
​សៀមរាប​៖ ពើង​ថ្ម​ធំៗ បានធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​ដល់​ទេសចរ ជា​ក្រុមយុវជន ដែល​ចូលចិត្ត​ការកម្សាន្ត​បែប​ធម្មជាតិ និង​ថតរូប​ភាព​។ ពើង​តា​នា​ន់ គឺជា​គោលដៅ​ទេសចរណ៍​ថ្មី​នៅ​ខេត្តសៀមរាប​។ ពើង​នេះ​ស្ថិតនៅ​ភូមិ​គោក​ភ្នៅ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​។ គេ​ត្រូវធ្វើ​ដំណើរ​លើ​ចម្ងាយ​ផ្លូវ​ប្រហែល ៦០​គីឡូម៉ែត្រ ដើម្បី​ទៅដល់​ពើង​ធម្មជាតិ តា​នា​ន់​។​

 
​ដោយសារ​ជា​គោលដៅ​ទើបនឹង​រកឃើញ​ថ្មី ដូច្នេះ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅកាន់​រមណីយដ្ឋាន​ពើង​តា​នា​ន់ មិនទាន់មាន​ការរៀប​ចំ​នៅឡើយ​ទេ​។ សូម្បី​ម្ហូបអាហារ ក៏​ពុំមាន​ដាក់លក់​ដែរ ហើយ​ភ្ញៀវទេសចរ​ដែល​ចង់ទៅ​កម្សាន្ត​នៅ​ទីនោះ ត្រូវ​វេច​ខ្ចប់​ពី​ផ្ទះ​ទៅ​។​
 
​ខាងក្រោម​នេះ​ជា​រូបភាព​មួយចំនួន ដោយ​បង្ហាញ​ពី​ទេសភាព​ពើង​តា​នា​ន់ ដែល​ថត​ដោយ​លោក ពៅ អា​រុណ Admin ក្នុង​ក្រុម Cambodia Smartphone Photography Club​។ សូម​អញ្ជើញ​ទស្សនា​៖



















© រក្សាសិទ្ធិដោយ thmeythmey.com