ជាតិ
សេដ្ឋកិច្ច
ក្រសួង រៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​នៅ​ខេត្ត​ព្រះសីហនុ​
22, Jul 2016 , 7:37 am        
រូបភាព
ដោយ: ថ្មីៗ
 
​ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​នៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣១​ខែកក្កដា​។​


 
​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងពាណិជ្ជកម្ម​ឲ្យ​ដឹងថា ការរៀបចំ​ព្រឹ​ត្ត​ការណ៍​នេះ​ឡើង គឺ​ដើម្បី​ជំរុញ​ការគាំទ្រ​ផលិតផល​ក្នុងស្រុក​។ 
 
​ព្រឹ​ត្ត​ការណ៍​នេះ នឹងមាន​ការដាក់​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ជាច្រើន​មុខ ព្រមទាំង​មានការ​ប្រគុំ​តន្ត្រី​ផងដែរ​។​
 
​ចំពោះ​អាជីវករ ដែល​មានបំណង​ដាក់តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន និង​ទទួលបាន​ស្តង់​តាំងពិព័រណ៍​ដោយ​ឥតគិតថ្លៃ អាចទាក់ទង​មក​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម តាម​ទូរ​សព្ទ​លេខ ០១២ ៨៤២ ១១៩ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com