ពីនេះ ពីនោះ
ដើរ​ឲ្យ​មាន​៣ ស្តី​ឲ្យ​មាន​៤ មាន​អត្ថន័យ​ដូចម្តេច​?
24, Jul 2016 , 2:39 pm        
រូបភាព
រូបថត៖ វត្តនិគ្រោធវ័នគល់ទទឹង
រូបថត៖ វត្តនិគ្រោធវ័នគល់ទទឹង
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សុភាសិត​«​ដើរ​ឲ្យ​មាន​៣ ស្តី​ឲ្យ​មាន​៤» ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ធ្លាប់​បានឮ ប៉ុន្តែ មិនសូវ​បាន​យល់​អត្ថន័យ​ច្បាស់លាស់​នៅឡើយ​។ ព្រះពុទ្ធសាសនា បាន​ពន្យល់​អត្ថន័យ​នៃ​សុភាសិត​នេះ​ដូចខាងក្រោម​៖


 

​ឃ្លា​ថា​«​ដើរ​ឲ្យ​មាន​៣» មានន័យថា មិន​សម្លាប់ មិន​លួច និង​មិន​ប្រព្រឹត្ត​ខុស​កាម​។ ចំណែក​ឃ្លា​ថា​«​ស្តី​ឲ្យ​មាន​៤»  មានន័យថា មិន​កុហក មិន​ញុះញង់ មិន​ជេរប្រទេច និង​មិន​និយាយ​អត់​ប្រយោជន៍​៕ 
​ប្រភព​៖ កម្រង​ពាក្យ​អប់រំ​របស់​ព្រះពុទ្ធសាសនា រៀបរៀង​ដោយ ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព​


Tag:
 ​ព្រះពុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com