បទយកការណ៍ / បទសម្ភាសន៍
សៀមរាប​នៅ​ខ្វះ​បន្ទប់​សណ្ឋាគារ​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​
25, Jul 2016 , 9:19 am        
រូបភាព
​ភ្នំពេញ​៖ កាលពី​ឆ្នាំ​២០១៥​កន្លងមក កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​៤​លាន​៨​សែន​នាក់​។ នៅ​ឆ្នាំ​២០១៦​នេះ ក្រសួងទេសចរណ៍​រំពឹងថា អាចនឹងទទួល​កំណើន​ភ្ញៀវទេសចរ​បរទេស​រហូត​ដល់​ទៅ​៥​លាន​នាក់ មានន័យថា វា​នឹងមាន​កំណើន​តិចតួច​។ បើទោះបីជា​ចំនួន​ភ្ញៀវទេសចរ​កើនឡើង​ក្នុង​កម្រិត​តិចតួច​ក្តី ក៏​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​អត្ថាធិប្បាយ​ថា កម្ពុជា​នៅ​ខ្វះ​ចំនួន​បន្ទប់​សណ្ឋាគារ និង​បន្ទប់​ផ្ទះសំណាក់​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​។



​ប្រទេស​កម្ពុជា​ទាំងមូល​មាន​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ប្រមាណ​ជា​៥​ម៉ឺន​បន្ទប់ ក្នុងនោះ ខេត្តសៀមរាប​ដែលជា​ខេត្ត​ទទួលភ្ញៀវ​ទេសចរ​បាន​ច្រើនជាងគេ​នោះ មាន​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ប្រមាណ​ជា​១​ម៉ឺន​បន្ទប់​។ លោក ថោង ខុន បាន​បញ្ជាក់ថា គ្រាន់តែ​ខេត្តសៀមរាប​មួយ​ប៉ុណ្ណោះ គេ​ត្រូវការ​កំណើន​បន្ទប់​សណ្ឋាគា​រ និង​ផ្ទះសំណាក់​ប្រមាណ​ជា​១​ពាន់​បន្ទប់​បន្ថែមទៀត​ម​ជា​រៀងរាល់ឆ្នាំ​។

សូម​អញ្ជើញ​ស្តាប់​ការអត្ថាធិប្បាយ​ខ្លី​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ដូចតទៅ​៖





Tag:
 ​ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com