ជាតិ
លោក ខៀវ កាញារីទ្ធ ថា ក្រសួងមិនបានហាមទូរទស្សន៍ចុះផ្សាយរឿងឃាតកម្មទេ
× រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធិ បានបញ្ជាក់ថា ក្រសួងមិនបានហាមឃាត់ស្ថានីយ៍ទូរទស្សន៍ មិនឲ្យចុះផ្សាយរឿងឃាតកម្មនោះទេ ពោលគឺក្រសួងគ្រាន់តែហាមស្ថាប័នទូរទស្សន៍ទាំងនោះ មិនឲ្យចាក់ផ្សាយបង្ហាញរូបភាព និងមុខជនរងគ្រោះដែលស្លាប់តាមកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ។
លោក ខៀវ កាញារីទ្ធិ បានសរសេរលើហ្វេសប៊ុកខ្លួនដោយបញ្ជាក់មូលហេតុយ៉ាងដូច្នេះថា៖«តាមពិតមិនមែនឆ្លើយជាមួយអ្នកអត់វិជ្ជាជីវៈទេ តែឃើញកាសែតសួរថាហេតុអ្វីក្រសួងមិនឲ្យទូរទស្សន៍ ផ្សាយរឿងឃាតុកម្ម ? ក្រសួងមិនមែនហាមរឿងផ្សាយឃាតកម្មទេ តែហាមរឿងបង្ហាញរូបជនរងគ្រោះដែលស្លាប់ (តាមសីលធម៌គេដាក់រូបកាលនៅរស់ មិនមែនដាក់រូបសពទេ) ។ហើយបានជាលើកនៅពេលនេះ ព្រោះក្រសួងបានណែនាំកាលពីឆ្នាំ ២០០៤ ហើយនៅពេលនេះ អ្នកទទួលខុសត្រូវមួយចំនួននៅសម័យនោះបានប្តូរមុខរបរអស់ហើយទើបពេលនេះរំលឹក »។
© រក្សាសិទ្ធិដោយ thmeythmey.com