អត្ថបទពាណិជ្ជកម្ម
Major Cineplex by Cellcard ប្រារព្ធ​ខួប​ពីរ​ឆ្នាំ
26, Jul 2016 , 8:19 am        
រូបភាព
ដោយ:
​កាលពី​ថ្មីៗ​នេះ រោងភាពយន្ត Major Cineplex by cellcard បានរៀបចំ​កម្មវិធី ខួប ២​ឆ្នាំ​របស់ខ្លួន ដោយ​ផ្តល់​សំណាង​ដល់​អតិថិជន ដែល​កំពុង​ឈរ​តម្រង់​ជួរ​ទិញ​សំបុត្រ​កុន​ម្នាក់​ឈ្នះ ទូរទស្សន៍ LED មួយគ្រឿង​ដោយ​មិនដឹង​ខ្លួន ។​កម្មវិធី​នេះ មានការ​ចូលរួម​ពី​ម្ចាស់​ឧបត្ថម្ភ​ធំៗ​ផ្ទាល់ មាន​តារា​សំដែង​ល្បី​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា មួយចំនួន​ចូលរួម​ផងដែរ  ដែល​ប្រព្រឹត្ត​ក្នុង​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ជាន់​ទី ២ ។​

​អ្នក​ដែល​បានឈ្នះ​នោះ ឈ្មោះ ថា កញ្ញា មាន ។ នាង​បាន​និយាយថា​នៅលើ​ក​ឆាក​ទទួល នាង​សេចក្តី រីករាយ​យ៉ាងខ្លាំង ដោយ​បានទទួល​រង្វាន់​ទូរទស្សន៍ LED មួយគ្រឿង​ដោយ​មិនដឹង​ខ្លួន បាន​ពី​ការទិញ​សំបុត្រ​កុន​ចូល​ទស្សនា​ភ្លាមៗ តែម្តង ។​


​នេះ​គ្រាន់តែ ជា​រង្វាន់​សប្តាហ៍​ដំបូង​ប៉ុណ្ណោះ សម្រាប់​អតិ​ត​ថិ​ជន គាំទ្រ​រោងភាពយន្ត Major Cineplex by cellacard ។ រង្វាន់​សប្តាហ៍​បន្តបន្ទាប់ នឹងធ្វើ​រហូតដល់​សប្តាហ៍​ទី​២១ ហើយ​នឹងមាន​រង្វាន់​ធំ​នោះ គឺ​រថយន្ត​ម៉ាក BMW X3  ។​រង្វាន់​ទាំងអស់ គិត​ចាប់ដំណើរការ ពីថ្ងៃ​ទី ២៣ ខែកក្កដា រហូតដល់ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០១៦ សរុប​ទឹកប្រាក់​ទាំងអស់ ១២ ម៉ឺន​ដុល្លារ ។

​កម្មវិធី​នេះ​ចូលរួម​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន BMW និង Cellcard ជាមួយនឹង​បណ្ដា​ដៃគូ​ជាច្រើន​ទៀត​ដូចជា ក្រុមហ៊ុន ស្រា​បៀរ Angkor ក្រុមហ៊ុន Coca cola ក្រុមហ៊ុន​ម៉ូតូ Yamaha និង​ធនាគារ  Hongleong​។


​លោក សៅ សុខ​នី នាយក​ប្រតិបត្តិ​រោងភាពយន្ត Major Cineplex by cellcard មានប្រសាសន៍ថា ចំពោះ​លក្ខខណ្ឌ​ចូលរួម​ដើម្បី​ទទួលបាន​ឱកាស​ចាប់​រង្វាន់​រថយន្ត បងប្អូន​ទាំងអស់គ្នា​៖

​គ្រាន់តែ​ទិញ​សំបុត្រ​កុន​២​សន្លឹក ឬ​កូកាកូឡា​២​កែវ ឬ​ពោត​លីង ២​ប្រអប់ ឬ​ស្រា​បៀរ​អង្គរ​២​កំប៉ុង នឹង​ទទួលបាន សន្លឹកឆ្នោត ១​សន្លឹក ដែល​អាច​ផ្សងសំណាង​បាន​២​ដង ពី​រោងភាពយន្ត Major Cineplex by cellcard​។ លើសពីនេះ​សម្រាប់​អតិថិជន​ដែលមាន​សោ​រថយន្ត BMW ឬ សោ​ម៉ូតូ  Yamaha ឬ កាត ATM  Hongleong ភ្ជាប់​ជាមួយ​សំបុត្រ​កុន​២​សន្លឹក លោកអ្នក​នឹង​បាន​សន្លឹកឆ្នោត​មួយ​សន្លឹក​ថែមទៀត​។​


(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com