ពីនេះ ពីនោះ
ពាក្យ​«​និស្ស័យ​» មានន័យថា អាស្រ័យ​ក្រោម​ឱវាទ​
27, Jul 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​និស្ស័យ​» គេ​តែងតែ​ឮ​គេ​និយាយ​ជា​ញឺ​ក​ញយ ប៉ុន្តែ​ប្រហែលជា​ពេលខ្លះ​អ្នកប្រើប្រាស់​ពាក្យ​នេះ​មិនបាន​យល់ច្បាស់​នោះទេ ពី​អត្ថន័យ​នៃ​ពាក្យ​មួយ​នេះ​។ វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ឲ្យ​និយមន័យ​ពាក្យ​មួយ​នេះ​ដូចខាងក្រោម​៖



​ពាក្យ «​និស្ស័យ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ការ​នៅ​អាស្រ័យ​ក្រោម​ឱវាទ និង​ក្រោម​ការគ្រប់គ្រង​នៃ​អ្នកដទៃ​។ ឧទាហរណ៍ សូម​និស្ស័យ មានន័យថា គឺ​សូម​នៅ​អាស្រ័យ​ក្រោម​ឱវាទ និង​ក្នុងការ​ឧបត្ថម្ភ ការសង្គ្រោះ​ដោយ​ពុំ​បណ្ដែតបណ្ដោយ ពុំ​មើលបំណាំៈ មាន​ព្រះពុទ្ធ​ប្បញ្ញត្តិ​ថា សាមណេរ​ត្រូវ​សូម​និស្ស័យ នឹង​ភិក្ខុ​អ្នកចេះ​វិន័យ ហើយ​នៅក្នុង​ការគ្រប់គ្រង​រប​ស់លោក​ជានិច្ច ។​ល​។

​ដូចជា​ពាក្យ​ថា «​ឲ្យ​និស្ស័យ​» មានន័យថា គឺ​ទទួល​ឲ្យ​នៅ​ជ្រក​អាស្រ័យ​។ «​គ្មាន​និស្ស័យ​នឹង​គ្នា​» មានន័យថា គ្មាន​ការ​នៅ​ជ្រក​អាស្រ័យ​អ្វី​នឹង​គ្នា ឡើយ​។ «​អស់​និស្ស័យ​នឹង​គ្នា​» គឺ​អស់​មានការ​ប្រាស្រ័យ​គ្នា​តទៅទៀត​។ ជន​ជា​ពំនាក់ ជា​អ្នក​ទំនុកបម្រុងៈ​ខ្ញុំ ប្រកប​ជំនួញ​ធំ​ពុំ​កើត ព្រោះ​គ្មាន​និស្ស័យ គឺ​គ្មាន​អ្នក​ទំនុកបម្រុង​៕

​ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com