ពីនេះ ពីនោះ
សម្តេច​ជួន ណាត​៖ កិច្ចការ​ដំបូង​តែងមាន​ទាស់ខុស​ខ្លះ លុះត្រាតែ​ស៊ប់ស៊ាំ ទើប​មិន​ភ្លាត់ភ្លាំង​ខុស​ទៀត​
27, Jul 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 ​សាមណេរ​មួយអង្គ បាន​ចូល​ក្រាបថ្វាយបង្គំ​សម្តេចព្រះសង្ឃរាជ ជោតិ​ញា​ណោ ជួន ណាត ដើម្បី​សុំ​ដំបូន្មាន​ពីស​ម្តេច​យកមកអនុវត្ត​ឲ្យ​រីកចម្រើន​ក្នុង​ជីវិត​ប្រចាំថ្ងៃ​។​


 
​បន្ទាប់ពី​ទូន្មាន​សាមណេរ​ថា ជីវិត​រាល់​រូប​តិចតួច​ណាស់ ប៉ុន្តែ​យើង​ត្រូវ​ប្រឹងរៀន ប្រឹងរក ប្រឹង​គិត ប្រឹង​ប្រព្រឹត្ត​ល្អ ហាក់ដូចជា​យើង​នឹងមាន​ជីវិត​រស់នៅ​រាប់ពាន់​ឆ្នាំ រួចមក​សម្តេច​សង្ឃ ជួន ណាត បន្ត​មានបន្ទូល​អប់រំ​ទៀត​បែបនេះ​ថា «​កិច្ចការ​ដំបូង​តែងមាន​ទាស់ខុស​ខ្លះ លុះត្រាតែ​ស៊ប់ស៊ាំ ទើប​មិន​ភ្លាត់ភ្លាំង​ខុស​ទៀត​»​។ 
 
​ស្ថិតនៅក្នុង​អាស្រម​មនោ​រម្យ ស្ថិតនៅ​សង្កាត់​រកា​កោះ ស្រុក​គងពិសី  ខេត្តកំពង់ស្ពឺ ក្បែរ​វត្ត​កំណើត​របស់​សម្តេចព្រះសង្ឃរាជ​ផង​នោះ សម្តេច ជួន ណាត បាន​ប្រាប់​ដល់​សាមណេរ​អង្គ​នោះ នូវ​ទស្សនៈ​បែបនេះ​ថា «​បាន​ត្រូវ​មកពី​ស្គាល់​ខុស បើ​មិន​ដូច្នោះ​ទេ​រក​ត្រូវ​ពុំ​ឃើញ​ឡើយ​។​ពេល​ត្រូវ​ដើរ​បែរជា​ដេក ខ្ជិល​ហួសពេក​នាំ​ឲ្យ​ល្ងង់​»៕
 
 

Tag:
 ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com