កីឡាអន្តរជាតិ
អន្តរជាតិ
Juventus ទិញ Higuain ក្នុងតម្លៃ​ថ្លៃ​ទី​៣ ក្នុង​ប្រវត្តិសាស្ត្រ​
27, Jul 2016 , 12:01 pm        
រូបភាព
​ក្លិប​សេះបង្កង់ Juventus បាន​ចុះហត្ថលេខា​ទិញយក​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Gonzalo Higuain ពី Napoli រួចរាល់​ហើយ​ក្នុងតម្លៃ ៧៥.៣​លាន​ផោន ប្រហែល ១០០​លាន​ដុល្លារ​អាមេរិក​។​

 
​ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន វ័យ​២៨​ឆ្នាំ​រូបនេះ បាន​ចុះកិច្ចសន្យា​រយៈពេល​៥​ឆ្នាំ នៅ Juventus និង​បាន​ក្លាយជា​កីឡា​ករទី​៣​ដែលមាន​តម្លៃ​ផ្ទេរ​ខ្ពស់​នៅក្នុង​ពិភព​បាល់ទាត់​ផងដែរ​បន្ទាប់ពី Cristiano Ronaldo និង Gareth Bale ។​
 
Higuain បាន​ចាក​ចេញពី​ក្លិប​យក្ស​អេ​ស្ប៉ា Real Madrid ទៅ​ចូលរួម​ជាមួយ Napoli នៅ​អ៊ីតាលី កាលពី​ឆ្នាំ​២០១៣ ក្នុងតម្លៃ ៣៤.៥​លាន​ផោន (​ជាង​៤៥​លាន​ដុល្លារ​) ហើយ​រូបគេ​ក៏មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ក្លិប​នៅក្នុង​ក្របខណ្ឌ Premier League ដូចជា​កាំភ្លើង​ធំ Arsenal ជាដើម​។​
 
​ក្រោយពី​វត្តមាន​របស់ Gonzalo Higuain មកកាន់​ទឹកដី Juventus នេះ មានន័យថា Man Utd អាចមាន​ឱកាស​ច្រើន​ក្នុងការ​ប្រមាញ់​យក​អតីត​ខ្សែបម្រើ​វ័យក្មេង​សញ្ញា​តិ​បារាំង Paul Pogba មកកាន់​ទឹកដី Old Traford វិញ ដែល​គេ​រំពឹងថា​នឹងមាន​តម្លៃ​ផ្ទេរ​ខ្ពស់កប់ពពក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​៕
 
 
 

Tag:
 ទិញដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com