ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បុណ្យគម្រប់ខួប១០០ថ្ងៃរបស់កវី គង្គ ប៊ុនឈឿន ចាប់ផ្តើមនៅថ្ងៃនេះ
27, Jul 2016 ,
12:36 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ ថ្ងៃទី២៧ កក្កដានេះ គឺជាថ្ងៃពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ របស់ កវីម្ចាស់ស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ មេសា ឆ្នាំ២០១៦។ ពិធីបុណ្យនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែកក្កដា ២០១៦ ។
ពិធីបុណ្យគម្រប់១០០ថ្ងៃរបស់ កវី គង្គ ប៊ុនឈឿន ប្រារព្ធឡើងនៅបុរីវិមានភ្នំពេញតាមបណ្តោយផ្លូវឯកឧត្តមជាសុផារ៉ា សង្កាត់ច្រាំងចំរេះ ក្នុងរាជធានីភ្នំពេញ។ កូនចៅ និងសាច់ញាតិ របស់ លោក គង្គ ប៊ុនឈឿន បានមូលមតិជាឯកច្ឆ័ន្ទនៅក្នុងពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ គឺដើម្បីឧទ្ទិសជូនចំពោះវិញ្ញាណក្ខន្ធ កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿ ដែលជាមនុស្សឆ្នើមម្នាក់ នៅក្នុងវិស័យតែងនិពន្ធ និងលើកមុខមាត់វិស័យសិល្បៈនៅកម្ពុជា។
លោក មុត ថារី កូនប្រសាររបស់ លោក គង្គ ប៊ុនឈឿន បានប្រាប់សារព័ត៌មានថ្មីៗនៅមុននេះ បន្តិចថា ការប្រារព្ធពិធីបុណ្យគម្រប់ខួប១០០ថ្ងៃរបស់ឪពុករបស់លោក គឺដើម្បីឧទ្ទិសបុណ្យកុសលដល់គាត់(លោក គង្គ ប៊ុនឈឿន) ដែលបានកសាងស្នាដៃជាច្រើន សម្រាប់វិស័យសិល្បៈ និងការតែងនិពន្ធ។ លោកបន្តថា ពិធីបុណ្យនេះ លោកបានអញ្ជើញថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានសមាគមន៍អ្នកនិពន្ធខ្មែរ និងថ្នាក់ដឹកនាំមួយចំនួនទៀត។
លោកបន្ថែមទៀតថា ធាតុរបស់ លោក គង្គ ប៊ុនឈឿន នឹងរក្សាទុកនៅផ្ទះកូនចៅរបស់លោកនៅភ្នំពេញរយៈ៣ឆ្នាំ មុននឹងយកទៅតម្កល់នៅវត្តលាបខេត្តបាត់ដំបង។ លោកបញ្ជាក់យ៉ាងដូច្នេះ៖«ឥឡូវនេះ ប្អូនជីដូនមួយរបស់ឪពុកខ្ញុំ បានប្រាប់ថា លោក(ព្រះសង្ឃ)នៅវត្តលាបខេត្តបាត់ដំបង បានបើកភ្លើងខៀវឲ្យហើយចំពោះការសាងសង់អាស្រមឪពុកខ្ញុំ ដើម្បីដាក់ធាតុ និងសៀវភៅរបស់គាត់»។យ៉ាងណាក៏ដោយ លោក មុត ថារី មិនអាចកំណត់ថ្ងៃសាងសង់អាស្របរបស់លោកគង្គ ប៊ុនឈឿនបាននៅឡើយទេ ដោយលោកបញ្ជាក់ថា រងចាំធ្វើបុណ្យគម្រប់ខួប១០០ថ្ងៃចប់រួចរាល់ជាមុនសិន។
គួរបញ្ជាក់ថា លោក គង្គ ប៊ុនឈឿន បានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅប្រទេសន័រវេស ក្នុងជន្មាយុ៧៧ឆ្នាំ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គង្គ ប៊ុន ឈឿន
បុណ្យ១០០ថ្ងៃ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម