អត្ថបទពាណិជ្ជកម្ម
ឈ្នះ​អា​ផាត​មិន​នៅ​ដឺ​ហ្គា​ដិ​ន​រេ​ស៊ី​ដិ​ន​ស៊ី ជាមួយ​យុទ្ធនាការ ដាក់​ប្រាក់​សន្សំ ឈ្នះ​រង្វាន់​ធំ​របស់ ធនាគារ មេ​យ​ប៊ែ​ង​ ​
27, Jul 2016 , 2:20 pm        
រូបភាព
 
 
​កាលពីពេល​ថ្មីៗ​នេះ ធនាគារ មេ​យ​ប៊ែ​ង បានចាប់ផ្តើម​យុទ្ធនាការ ដាក់​ប្រាក់​សន្សំ ឈ្នះ​រង្វាន់​ធំ  ដំបូង​គេ​បង្អស់​ក្នុង​វិស័យ​ធនាគារ​។ ការធ្វើ​ឡើង​នេះ​ដើម្បី​ជំរុញ​ឱ្យ​អតិថិជន​របស់ខ្លួន​ដាក់​ប្រាក់​សន្សំ​រួម​ជាមួយនិង​ឱកាស​ឈ្នះ​រង្វាន់​អា​ផាត​មិន ដែលមាន​បន្ទប់​គេង ១​ចំនួន​មួយរង្វាន់​។
 
​លោកស្រី ស៊ីន​ត្សៀ លីវ នាយិការ​ប្រតិបត្តិ​នៃ ធនាគារ មេ​យ​ប៊ែ​ង ( ខេ​ម​បូ​ឌា ) ភីអិលស៊ី បាន​មានប្រសាសន៍ថា យុទ្ធនាការ ដាក់​ប្រាក់​សន្សំ ឈ្នះ​រង្វាន់​ធំ​របស់ ធនាគារ មេ​យ​ប៊ែ​ង មាន​សុពលភាព​រហូតដល់​ថ្ងៃ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦​។ សម្រាប់​អតិថិជន​ថ្មី និង​ចាស់ ដែល​បើក​គណនី​សន្សំ ឬ​ដាក់​ប្រាក់​សន្សំ​បន្ថែម​ទៅក្នុង​គណនី​របស់​ពួកគេ​ដែលមាន​ស្រាប់​ជាមួយនិង​ធនាគារ មេ​យ​ប៊ែ​ង ។

គួរ​បញ្ជក់​ផងដែរ​ថា ចំនួន​សំបុត្រ​ដែល​អាច​ចូលរួម​ចាប់ឆ្នោត​យក​រង្វាន់​នឹងត្រូវ​កំណត់ដោយ​ផ្អែកលើ​សមតុល្យ​ជា​មធ្យម​សម្រាប់​រយៈពេល ៧ ខែ ដោយ​គិត​ចាប់ពី ខែ មិថុនា រហូតដល់​ខែ ធ្នូ ឆ្នាំ ២០១៦​។ សម្រាប់​សមតុល្យ​ជា​មធ្យម​នៅក្នុង​គណនី​របស់​អតិថិជន​ត្រូវតែ​ច្រើនជាង​សមតុល្យ​ជា​មធ្យម​ដែល​ពួកគេ​មាន​ក្នុង​ខែ ឧសភា ឆ្នាំ ២០១៦​។ រាល់​ការកើនឡើង​នៃ​ប្រាក់​សន្សំ​ចំនួន ៥០០ ដុល្លារ និង​ទទួលបាន​សំបុត្រ​ចូលរួម​ចាប់ឆ្នោត​មួយ​សន្លឹក​។ យុទ្ធនាការ​ទីផ្សារ​ថ្មី​នេះ​គឺ​កិច្ចសហការ​រវាង ធនាគារ មេ​យ​ប៊ែ​ង ជាមួយនិង ក្រុមហ៊ុន JS LAND LIMITED ដែលជា​ក្រុមហ៊ុន​ឯកទេស​ក្នុងការ​វិនិយោគ​អចលនទ្រព្យ​របស់​ម៉ាឡេស៊ី ដែល​បាន​សាងសង់​អា​ផាត​មិន នៅ​ដឺ​ហ្គា​ដិ​ន​រេ​ស៊ី​ដិ​ន​ស៊ី ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​។ 
 
Dato Jack Yab អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន JS LAND បាន​មានប្រសាសន៍ថា​ក្រុមហ៊ុន​របស់លោក​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ដែល​បាន​សហការ​ជាមួយនិង​ធនាគារ មេ​យ ប៊ែ​ង ក្នុងការ​ផ្តល់ឱកាស​ឱ្យ​ប្រជាជន​ក្នុង​តំបន់​អាច​ទទួលបាន​គេហដ្ឋាន​ដ៏​ល្អ​ប្រណិត​មួយ​នេះ​។ ក្រុមហ៊ុន JS LAND នឹង​ផ្តល់ជូន​នូវ​ឱកាស​ពិសេស​បន្ថែមទៀត​សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់​កម្ចី​ទិញ​ផ្ទះ​របស់​ធនាគារ មេ​យ​ប៊ែ​ង ដើម្បី​ទិញ​អា​ផាត​មិន​នៅ​ដឺ​ហ្គា​ដិ​ន​រេ​ស៊ី​ដិ​ន​ស៊ី ដែល​ស្ថិតក្រោម​គោលការណ៍ DIBS​។ នៅក្រោម​គោលការណ៍​នេះ អតិថិជន របស់​ដឺ​ហ្គា​ដិ​ន​រេ​ស៊ី​ដិ​ន​ស៊ី ទាំងអស់​មិន​តម្រូវឱ្យ​បង់​កម្រៃ​ការប្រាក់​ក្នុងកំឡុងពេល​ដែល​ដឺ​ហ្គា​ដិ​ន​រេ​ស៊ី​ដិ​ន​ស៊ី មិនទាន់ ប្រគល់​អា​ផាត​មិន ជូន​អតិថិជន​នោះទេ​។  ការទូទាត់​កម្រៃ​ការប្រាក់​និង​ត្រូវ​លើកលែង​សម្រាប់​គោលការណ៍​មួយ​នេះ​។ 
 
( អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com