ជាតិ
បាឋកថា «​លំ​អាន​អរិយធម៌​ខ្មែរ​» បណ្ដុះ​គំនិត​ឲ្យ​យល់ដឹង​ពី​ប្រភព​កំណើត​ខ្មែរ​
27, Jul 2016 , 4:22 pm        
រូបភាព
​លោក ញាណ ភឿន អនុ​លេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ជា​អ្នកឯកទេស​ស្រាវជ្រាវ​ពី​វប្បធម៌
​លោក ញាណ ភឿន អនុ​លេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ជា​អ្នកឯកទេស​ស្រាវជ្រាវ​ពី​វប្បធម៌
ភ្នំពេញ​៖ ពុទ្ធសាសនបណ្ឌិត្យ បានរៀបចំ​ធ្វើ​បាឋកថា​ប្រចាំ​ខែកក្កដា ក្រោម​ប្រធានបទ «​លំ​អាន​អរិយធម៌​ខ្មែរ​»  ដែលមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ញាណ ភឿន អនុ​លេខាធិការ​នៃ​ក្រសួង​ធម្មការ និង​សាសនា និង​ជា​អ្នកឯកទេស​ស្រាវជ្រាវ​ពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​។  ប្រធានបទ​នេះ បណ្ដុះ​គំនិត​កូន​ខ្មែរ ឲ្យ​បាន​យល់ដឹង​កាន់តែច្បាស់​ពី​ប្រភព​នៃ​កំណើត ទំនៀមទម្លាប់​ប្រពៃណី ជំនឿ សាសនា របស់​ខ្មែរ​។



​លោក ញាណ ភឿន អនុ​លេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ជា​អ្នកឯកទេស​ស្រាវជ្រាវ​ពី​វប្បធម៌ ហើយ​ជា​វាគ្មិន​ក្នុង​កម្មវិធី​បាឋកថា​នេះ បាន​បញ្ជាក់ថា ការ​លើកយក​ប្រធានបទ លំ​អាន​អរិយធម៌​មក​ពិភាក្សា គឺ​ដើម្បី​ឲ្យ​យល់ដឹង​ជ្រួល​ជ្រាប​ពី​ប្រភពដើម​កំណើត​របស់​ខ្មែរ ។ លំ​អាន​អរិយធម៌​ខ្មែរ បានធ្វើ​ការវិភាគ​ទស្សនៈ​អ្នក​ប្រាជ្ញា​សំខាន់ៗ ក្នុងការ​ស្វែងយល់​ពី​ប្រភព​ខ្មែរ​ពិតប្រាកដ​មាន​ប្រភព​មកពីណា មកពី​ត​ណ្ឌា ឬ​មកពីណា​។​

លោក ញាណ ភឿន បាន​លើកឡើងថា សង្គម​សព្វថ្ងៃ​ឥទ្ធិពល​បរទេស​បាននិងកំពុង​ហូរ​ចូលមក​ប្រទេស​កម្ពុជា ដើម្បី​ថែរក្សា​អរិយធម៌​ខ្មែរ​បុគ្គល​ម្នាក់ៗ​គួរ​យល់ដឹង​ពីអ្វីៗ​ដែលមាន​លក្ខណៈ​សម្គាល់​ជា​របស់​ខ្មែរ និង​ដើមកំណើត​លើ​ទឹកដី​ជាមួយគ្នា​។ លោក​បាន​បញ្ជាក់ថា ក្រសួង​ធម្មការ និង​សាសនា គ្រោង​នឹង​បញ្ជ្រាប​ការយល់ដឹង​បន្ថែមទៀត​ដល់​សិស្ស និស្សិត តាម​គ្រឹះស្ថាន​អប់រំ ពី​ទំនៀប​ទម្លាប់​ប្រពៃណី ជំនឿ សាសនា របស់​ខ្មែរ​។​

​ការរៀបចំ​ធ្វើ​បាឋកថា​នេះ បានរៀបចំ​ជា​រៀងរាល់ខែ ដែល​លើកយក​ប្រធាន​ផ្សេងៗ​របស់​វាគ្មិន​នីមួយ​មក​ពិភាក្សា​វែកញែក និង​ពន្យល់​របស់​អ្នកចូលរួម​។ ពុទ្ធសាសនបណ្ឌិត្យ នៃ​ក្រសួង​ធម្មការ និង​សាសនា បាន​សហការ​ជាមួយ​អង្គការ រី​ស្សូ កូ​សី​-​កៃ (RKK) ដែល​ជួយ​ឧបត្ថម​ក្នុង​ការរៀបចំ​បាឋកថា​។ ជាមួយគ្នានេះ ពុទ្ធសាសនបណ្ឌិត្យ ចង់​ឲ្យ​មានការ​ចូលរួម​ស្ដាប់​បាឋកថា​កាន់តែច្រើន​ពី​សំណាក់​សាធារណជន សិស្ស និស្សិត ព្រះ​ថេ​រា​នុ​ថេរៈ អ្នកស្រាវជ្រាវ និង​អ្នកសារព័ត៌មាន ដើម្បី​ជួយ​ផ្សព្វផ្សាយ និង​ស្វែងយល់​បន្ថែម​ពី​ប្រធានបទ​ផ្សេងៗ​ដែល​ពុទ្ធសាសនបណ្ឌិត្យ​បានរៀបចំ​កម្មវិធី​បាឋកថា​ប្រចាំខែ​។​

 ចំពោះ​ការចូលរួម​ស្ដាប់​បាឋកថា​នេះ អ្នកចូលរួម​ទាំងអស់​អាច​ពិភាក្សា​លើ​ប្រធានបទ និង​វិភាគ​ទស្សនៈ​របស់​អ្នក​ប្រាជ្ញា​សំខាន់​រួមគ្នា ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់លាស់​បន្ថែមទៀត​។ ទន្ទឹមគ្នានេះ លោក ញាណ ភឿន ចង់​ឲ្យ​កូន​ខ្មែរ​ទាំងអស់​ចូលរួមចំណែក​ថែរក្សា យល់​ពី​ឧ​ត្ត​ម​គិត និង​អត្តសញ្ញាណ​ជាតិ​របស់ខ្លួន​។ ម្យ៉ាង​វិញ ចូលរួម​អភិរក្ស អង្គរ ជា​មជ្ឍមណ្ឌល​បង្កើត​វប្បធម៌ អរិយធម៌ និង​សិក្សា​ស្រាវជ្រាវ​អាទិ៍​កំបាំង ដែល​កប់​បាត់​ជា​យូរយារ​ណាស់​មកហើយ​៕Save

Tag:
 ញាណ ភឿន
  វប្បធម៌
  ធម្មការ
© រក្សាសិទ្ធិដោយ thmeythmey.com