អត្ថបទពាណិជ្ជកម្ម
Brown សម្ពោធ​សាខា​ទី​១២ ដោយ​បង្កប់​ផ្នត់គំនិត ធ្វើឱ្យ​ចាស់​ក្លាយ​ជាថ្មី​
27, Jul 2016 , 5:20 pm        
រូបភាព
 
​កាលពី​ថ្មីៗ​នេះ ប្រោ​ន​រ៉េ​ន​ទ្រី​( Brown Raintree ) ជា​សាខា​ទី​១២ បាន​សម្ពោធ​ជា​ផ្លូវការ  នៅ​អគារ​រ៉េ​ន​ទ្រី ក្រោយ​វិមាន​កាណាឌីយ៉ា​។ នៅក្នុង​ការបើក​សម្ពោធ​នេះ​ក៏មាន​ការចូលរួម​យ៉ាង​ច្រើន​ពី​សំណាក់ សិស្ស និស្សិត សហគ្រិន និង​បុគ្គលិក​ស្ថាប័ន​ផ្សេងៗ​ផងដែរ​។ ប្រោ​ន​រ៉េ​ន​ទ្រី សាខា​ថ្មី មាន​ទីតាំង​ធំ​ទូលាយ​ដែល​អាចឱ្យ​អតិថិជន​ងាយស្រួល​នៅក្នុង​ការ ពិភាក្សា​ការងារ ការរៀនសូត្រ និង​ការចត​យាន្ត​ជំនិះ​។​
 
​លោក ផន រស្មី​ដែលជា​អ្នកគ្រប់គ្រង​ហាង​បាន​និយាយថា “​រ៉េ​ន​ទ្រី​ជា​ឈ្មោះ​ភាសា​អង់គ្លេស ដែល​មានន័យថា​ដើម​ច​ន្ទ័​គិរី វា​រីកលូតលាស់​លឿន និង បែកមែក​សាខា​ធំ​។ ដូច្នេះ​ប្រោ​ន​រ៉េ​ន​ទ្រី ប្រៀបបាន​ដូច​និង​សាល​ជួបជុំ​ដ៏​ធំ​មួយ ដែល​អ្នក​រាល់គ្នា​អាចធ្វើ​ការងារ កម្សាន្ត និង​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​ច្រើនជាង​មុន​។​
 
​កញ្ញា ធន ម៉ា​ឡា បានឱ្យដឹងថា “​មូលហេតុ​ដែល​ប្រោ​ន​ធ្វើ​ផ្ទាំង​ថតរូប​ដែល​ប្រើ​សុទ្ធតែ របស់​ដែល​ប្រើប្រាស់​ក្នុង​ហាង​ហើយ​មានដូចជា ក្រដាស​ជូត​មាត់ ក្រដាស​វេច​ខ្ជ​ប់​នំ និង បំពង់​បឺត​ប្រោ​ន​ដែល​បាន​លាង​សម្អាត​បន្ទាប់ពី​អតិថិជន​ប្រើប្រាស់​ហើយ គឺមាន​បំណង​ធ្វើឱ្យ​របស់​ចាស់​ក្លាយ​ជាថ្មី​។ វា​ពិត​អាច​ចូលរួម​ក្នុងការ​ផ្តល់​ជា​គំរូ​នៃ​ការកាត់បន្ថយ​ការប្រើប្រាស់​វត្ថុធាតុដើម កាត់បន្ថយ​កាកសំណល់​នៅ​គំនរ​សំរាម ពិសេស​កាត់បន្ថយ​ការបំពុល​នៃ​បរិស្ថាន​ផ្សេងៗ​។ លើសពីនេះ ការច្នៃ​របស់​ចាស់​បែប​នេះ ក៏​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​ដ៏​ខ្ពស់​មួយ​ផងដែរ​។ កញ្ញា​បាន​បន្តទៀតថា ក្នុងអំឡុងពេល​បើក​សាខា​ថ្មី​នេះ ប្រោ​ន​បានចេញ​ដប​ទឹក​ថ្មី​៤​មុខ ក្នុង​គោលបំណង ពញាក់​អារម្មណ៍​អតិថិជន​អោយ​កាត់បន្ថយ​ប្រើប្រាស់​កែវ​ប្លា​ស្ទិ​ក ហើយ​ងាក​មក​ប្រើ​របស់​ដែល​ប្រើប្រាស់​បាន​ច្រើនដង និង ប្រើ​អោយអស់​លទ្ធភាព​។​










​មាន​វីដេអូ 
 
 ( អត្ថបទ​ពាណិជ្ជកម្ម ) 
 

© រក្សាសិទ្ធិដោយ thmeythmey.com