កីឡាជាតិ
ជាតិ
RIO៖ ពូ សុវិជ្ជា ប្រើ​ថេរវេលា ៥៤.៥៥វិនាទីលើវិញ្ញាសាហែលសេរីចម្ងាយ​១០០ម៉ែត្រ
09, Aug 2016 , 11:17 pm        
រូបភាព
រូបថត៖ RIO 2016
រូបថត៖ RIO 2016
ដោយ: ថ្មីៗ
កីឡាករហែលទឹក​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រើ​ថេរវេលា ៥៤.៥៥វិនាទី​ក្នុងការប្រកួត​វិញ្ញាសាហែលសេរី​ចម្ងាយ១០០ម៉ែត្រ នា​ការប្រកួតកីឡាអូឡាំពិក​នៅទីក្រុង Rio នាថ្ងៃទី៩ ខែសីហា ឆ្នាំ​២០១៦។ លទ្ធផលនេះ បាននាំឲ្យកីឡាករខ្មែរ-អាមេរិក បាត់បង់ឱកាសក្នុងការឈានទៅ​ប្រកួត​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។



សុវិជ្ជា បានបញ្ចប់ចំណាត់ថ្នាក់លេខ៧ក្នុងចំណោម​កីឡាករ៨នាក់ក្នុង Heat 2។ ជាលទ្ធផល​រួមក្នុងចំណោម​កីឡាករសរុប​៥៩នាក់ សុវិជ្ជាមានចំណាត់ថ្នាក់លើតែកីឡាករមកពីនេប៉ាល់ និងអេក្យូពី តែប៉ុណ្ណោះ។

កីឡាករ១៦នាក់ឈាន​ទៅ​កាន់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កីឡាករដែល​ប្រើថេរវេលាតិចជាងគេក្នុងការប្រកួតជម្រុះនេះ គឺកីឡាករអូស្ត្រាលី Chamers Kyle ជាមួយនឹងរយៈ៤៧.៩០វិនាទី៕





Tag:
 RIO2016
  ហែលទឹក
  ពូ សុវិជ្ជា
© រក្សាសិទ្ធិដោយ thmeythmey.com