សេដ្ឋកិច្ច
អន្តរជាតិ
ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ឆ្នាំ​២០៣០៖ អាមេរិក ចិន ឥណ្ឌា ជប៉ុន អាល្លឺម៉ង់​...
02, Jan 2017 , 11:19 am        
រូបភាព
ដោយ: ធីតា
កាលពី​ឆ្នាំ​២០១៥ កន្លងមក ក្រសួងកសិកម្ម​អាមេរិក (USDA) បានបង្ហាញ​ស្ថិតិ​មួយ​ដែល​បង្ហាញ​ពី​កំណើន​ផលិត​ក្នុងស្រុក​សរុប (GDP) នៃ​ប្រទេស​ធំៗ​នៅលើ​ពិភពលោក​ដែលមាន​សេដ្ឋកិច្ច​នាំមុខគេ​នា​រយៈ​ប្រមាណ​១៥​ឆ្នាំ​ខាងមុខ​។ លទ្ធផល​នៃ​ការ​និទស្សន៍ បានផ្តល់​នូវ​ការភ្ញាក់ផ្អើល​មួយចំនួន ជាពិសេស​វត្តមាន​រប​ស់​ឥណ្ឌា ដែល​ឡើង​ប្រកៀក​ចិន និង​អាមេរិក​។​

 
​ខាងក្រោម​នេះ ជាការ​ចាត់​ចំណាត់ថ្នាក់​របស់ USDA ស្តីពី​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ឈានមុខ​គេ​នៅ​ឆ្នាំ​២០៣០៖
១.​សហរដ្ឋអាមេរិក​៖ កំណើន​ផលិត​ក្នុងស្រុក​សរុប (GDP) ឡើងដល់ ២៣ ៨៥៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០៣០ ពោលគឺ​កើន​២,៣​ភាគរយ​ប្រើ​ប្រៀបធៀប​នៅ​ឆ្នាំ​២០១៦ ដែលមាន ១៧ ១៤៩​ពាន់​លាន​ដុល្លារ​។​
២.​ចិន​៖ ចិន​នឹងមាន​កំណើន GDP ៥​ភាគរយ ចាប់ពីពេលនេះ​រហូតដល់​ឆ្នាំ​២០៣០ ដែលមាន​រហូតដល់ ១៨ ៨២៩​ពាន់​លាន​ដុល្លារ​។​
៣.​ឥណ្ឌា​៖ នា​រយៈពេល​១៥​ឆ្នាំ​ខាងមុខ សេដ្ឋកិច្ច​ឥណ្ឌា​នឹងមាន​កំណើត​រហូតដល់​៦,៩​ភាគរយ ពោលគឺ GDP កើន​ពី​២៥៥៧​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ដល់​៧២៨៧​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០៣០​។​
៤.​ជប៉ុន​៖ GDP កើន​ពី​៥៧៩២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ដល់​៦៥៣៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០៣០​។​
៥.​អាល្លឺម៉ង់​៖ កើន​ដល់​៤៣០៨​ពាន់​លាន​ដុល្លារ​។​
៦.​ចក្រភព​អង់គ្លេស​៖ កើន​ដល់​៣៨១៥​ពាន់​លាន​ដុល្លារ​។​
៧.​បារាំង​៖ កើន​ដល់​៣៤៧៦​ពាន់​លាន​ដុល្លារ​។​
៨.​ប្រេ​ស៊ី​ល​៖ កើន​ដល់​៣១៦១​ពាន់​លាន​ដុល្លារ​។​
៩.​កាណាដា​៖ កើន​ដល់​២៤៨៦​ពាន់​លាន​ដុល្លារ​។​
១០.​អ៊ីតាលី​៖ កើន​ដល់​២៣៥០​ពាន់​លាន​ដុល្លារ​។​
 
​ប្រទេស​ដែល​ស្ថិតនៅ​លេខ​រៀង​ជា​បន្តបន្ទាប់​រួមមាន រុស្ស៊ី ឥណ្ឌូនេស៊ី ម៉ិ​ក​ស៊ិ​ក អូស្ត្រាលី អេ​ស្ប៉ា​ញ កូរ៉េខាងត្បូង តួ​ក​គី អា​រ៉ា​ប៊ី​សា​អូឌីត ហូ​ឡង់ នី​ហ្សេ​រី​យ៉ា អ៊ីរ៉ង់ ប៉ូឡូញ ស្វ៊ី​ស បែលហ្ស៊ិក លុច​សំបួរ ស៊ុយអែត កូ​ឡុំ​ប៊ី តៃវ៉ាន់ អាហ្វ្រិក​ខាងត្បូង បែលហ្ស៊ិក និង​អា​ហ្ស​ង់​ទីន ៕


© រក្សាសិទ្ធិដោយ thmeythmey.com