ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
សិល្បះ
កវីនិពន្ធ​ជើងចាស់៖«​ចម្រៀង​ពី​ដើម​ម្ចាស់​ទៅ​ចោល​ស្នាដៃ ចម្រៀង​សម័យ​ស្នាដៃ​ទៅ​ចោល​ម្ចាស់​»
29, Sep 2016 , 3:30 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ សាស្ត្រ​ចា​រ្យ​និពន្ធ​ទំនុកច្រៀង និង​និពន្ធ​កំណាព្យ  លោក វ៉ែន សុន មើលឃើញថា បទ​ចម្រៀង​ខ្មែរ​បច្ចុប្បន្ន មិនសូវមាន​ចំណាប់​ចួន​ដូច​បទ​ច្រៀង​ពី​ដើមឡើយ ដែល​ប្រហែល​មកពី​អ្នកនិពន្ធ​ខ្មែរ​មួយចំនួន​បច្ចុប្បន្ន «​ចេះ​និពន្ធ​ដោយ​អត់​គ្រូ​»​។ បន្ថែម​ពីនេះ កវីនិពន្ធ​ជើងចាស់​រូបនេះ អះអាងថា ការនិពន្ធ​ដោយ​មិនបាន​ដឹង​ពី​ក្បួនខ្នាត (​ពាក្យកាព្យ​ចួន​និង ទំនុកភ្លេង​) និងការចម្លង​តាម​បទ​បរទេស គឺជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកនិពន្ធ​ខ្មែរ​បច្ចុប្បន្ន តែង​ខ្លឹមសារ​បទ​ចម្រៀង​ ដោយ​មិនសូវ​យល់​ពី​ចំណាប់​ចួន​ឲ្យ​បានល្អ ដូច​បទ​ចម្រៀង​សម័យមុនៗ​ឡើយ​។ «​ចម្រៀង​ពី​ដើម​ម្ចាស់​ទៅ​ចោល​ស្នាដៃ ចម្រៀង​សម័យ​ស្នាដៃ​ទៅ​ចោល​ម្ចាស់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ែន សុន​។​


 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក ស៊ុំ សុជាតិ អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​ថ្មីៗ និង​លោកគ្រូ វ៉ែន សុន សាស្ត្រាចារ្យ​ផ្នែក​និពន្ធ​ទំនុកច្រៀង និពន្ធ​កំណាព្យ  ជា​សិល្បករ​ផ្នែក​តន្ត្រី និង​ជា​អ្នកនិពន្ធ​រឿង​ខ្លី​អប់រំ​កុមារ ដូចតទៅ ៖


 
 
​លោក វ៉ែន សុន គឺជា គឺជា​កវីនិពន្ធ​ជំនាន់​ចាស់​មួយរូប​ចាប់តាំងពី​ទសវត្ស​រ៍ ឆ្នាំ​១៩៦០​។ លោក វ៉ែន សុន មាន​ជំនាញ​ខាង​និពន្ធ​ទំនុកច្រៀង និពន្ធ​កំណាព្យ  ជា​សិល្បករ​ផ្នែក​តន្ត្រី និង​ជា​អ្នកនិពន្ធ​រឿង​ខ្លី​អប់រំ​កុមារ​ផងដែរ​។ ​បច្ចុប្បន្ន លោក វ៉ែន សុន គឺជា​ទីប្រឹក្សា​កណ្ដាល​សមា​គម​អ្នកនិពន្ធ​ខ្មែរ និង​ទីប្រឹក្សា​សមាគម​ទ្រទ្រង់​ការបោះពុម្ព និង​អប់រំ និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។​
 
ក្នុង​ជីវិត​ជា​កវីនិពន្ធ លោក វ៉ែន សុន  ធ្លាប់​ទទួលបាន​ជ័យលាភី ​លេខ​១ ទូទាំងប្រទេស និង​ទទួលបាន​ពានរង្វាន់​មេដាយមាស ​ផ្ដល់​ជូន​ដោយ ក្រសួង​វប្បធម៌​វិចិត្រសិល្បៈ​ចំពោះ​ស្នាដៃ​របស់លោក ដែល​បាន​ចំណាយពេល​និពន្ធ​ចងក្រង​សៀវភៅ​កំណាព្យ​ជាច្រើន​ក្បាល​។ បន្ថែម​ពី​នោះ​ លោក​ក៏​ទទួលបាន​ជ័យលាភី​លេខ​១ ​ទូទាំងប្រទេស​មួយទៀត ចំពោះ​ស្នាដៃ​និពន្ធ​រឿង​ចំណងជើង «​ឋានសួគ៌​ក្នុង​សុ​បិ​ន្ត​» ។ កវីនិពន្ធ​រូបនេះ ក៏បាន​ទទួល​ពានរង្វាន់​អក្សរ​សិ​ល្បទន្លេមេគង្គ កាលពី​ឆ្នាំ​២០១០ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ និង​នៅ​ឆ្នាំ​២០១៣ លោក​បាន​ទទួលពានរ​ង្វាន់​កវី​អាស៊ាន ក្នុងចំណោម​ប្រទេស​ទាំង​១០ ដែល​រៀបចំ​ដោយ​ប្រទេស​ថៃ​៕​
 


Tag:
 វប្បធម៌​
  សិល្បៈ​
  កំណាព្យ​
  ចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com