ជាតិ
សម្ដេច ហ៊ុន សែន ប្រកាស​កសាង​ផ្លូវ និង​ស្ពាន នៅ​តំបន់​អា​រ៉ែ​ង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ
22, Aug 2016 , 11:21 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពី​វេទិការ​ស្តីពី ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ព្រឹក​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស កសាង​ផ្លូវ និង​ស្ពាន នៅ​តំបន់​ទេសចរណ៍​អា​រ៉ែ​ង ប្រវែង​ជិត​២០​គីឡូម៉ែត្រ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ មក​តំបន់​មួយ​នេះ​។


 
​ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន រៀបចំ​ស្ថាបនា​ផ្លូវ និង​ស្ពាន នៅ​តំបន់​ទេស​អា​រ៉ែ​ង ក្រោយពេល​រដូវវស្សា​ក​ន្ល​ង​ផុត​។ ឆ្លើយតប​នឹង​សំណើ​របស់​កញ្ញា ធី សុវណ្ណ​ថា នោះ​សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​៖«​ឆ្លើយតប​សំណើ​នេះ ខ្ញុំ​នឹងដាក់​ឲ្យ​កសាង​ផ្លូវ ស្ពាន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរមក​តំបន់​នេះ …​។ កា​រសាង​ផ្លូវសម្រាប់​ដឹក​ភ្ញៀវ​ទេសចរ មិនមែន​កសាង​ផ្លូវ​ដើម្បី​ដឹកឈើ​ទេ​»​។​

© រក្សាសិទ្ធិដោយ thmeythmey.com