កីឡាជាតិ
ជាតិ
យុវជន​ភ្នំពេញ​ក្រោ​ន​ជាប់​ជម្រើសជាតិ U19 ២០​នាក់​សម្រាប់​ការហ្វឹកហាត់​ក្នុងដំណាក់កាល​ទី​២
22, Aug 2016 , 2:44 pm        
រូបភាព
ដោយ:
​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​ជាប់​ក្នុង​បញ្ជី​ហ្វឹកហាត់​ដំណាក់កាល​ទី​២ ដើម្បី​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ U19 សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ពានរង្វាន់ AFF U19 Championship 2016 នៅ​ប្រទេស​វៀតណាម​ចំនួន​២០​នាក់ ក្នុងចំណោម​កីឡាករ​៣១​នាក់ ដែល​មកពី​ក្លិប​ចំនួន​៧​នៅ​កម្ពុជា​។ ការហ្វឹកហាត់​ក្នុងដំណាក់កាល​ទី​២​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​២២-២៧ ខែសីហា ធ្វើឡើង​បន្ទាប់ពី​ការហ្វឹកហាត់​ដំណាក់កាល​ទី​១​ដែលមាន​កីឡាករ​៥២​នាក់​ចូលរួមបាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៤-១៨ ខែសីហា បានបញ្ចប់​។

 


​ក្នុងចំណោម​កីឡាករ​ជម្រើសជាតិ U19 ចំនួន​៥២​នាក់​ដែល​ហ្វឹកហាត់​ក្នុងដំណាក់កាល​ទី​១​នាពេល​កន្លងមក​ត្រូវបាន​ជម្រុះ​នៅសល់​ត្រឹមតែ​៣១​នាក់​ប៉ុណ្ណោះ​សម្រាប់​ហ្វឹកហាត់​ក្នុងដំណាក់កាល​ទី​២ ដោយ​ក្នុងចំណោម​កីឡាករ​ទាំងនោះ​មាន​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​រហូតដល់​២០​នាក់ ពោល​គឺមាន​ចំនួន​ច្រើនជាងគេ​ក្នុងចំណោម​ក្លិប​ទាំង​៧​ដែលមាន​ឈ្មោះ​នៅក្នុង​ដំណាក់កាល​នេះ​។

​កីឡាករ​ជម្រើសជាតិ U19 ទាំងនេះ​នឹងធ្វើ​ការហ្វឹកហាត់​នៅលើ​ទីលាន​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​ដោយ​ចាប់ផ្តើម​ហ្វឹកហាត់​ពីថ្ងៃ​ទី​២២ ខែសីហា នេះ​រហូតដល់​ថ្ងៃទី​២៧ ខែសីហា ដើម្បី​ចម្រាញ់​ជ្រើសរើស​កីឡាករ​ដែលមាន​សមត្ថ​ភាព​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ពានរង្វាន់ AFF U19 Championship 2016 នៅ​ប្រទេស​វៀតណាម​នា​ថ្ងៃទី​១១-២៤ ខែកញ្ញា ខាងមុខនេះ​។

​គួរ​បញ្ជាក់ថា កីឡាករ U19 ដែល​ហ្វឹកហាត់​ក្នុងដំណាក់កាល​ទី​២​នេះ​មាន​ចំនួន​៣១​នាក់​ក្នុងនោះ​មកពី​ក្លិប​ភ្នំពេញ​ក្រោ​ន​ចំនួន​២០​នាក់​, ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​៣​នាក់​, បឹ​កកេ​ត​អង្គរ​២​នាក់​, ណាហ្គា​វើ​ល​៣​នាក់​, ស៊ីម៉ាក់​១​នាក់​, ប៉ូលិស​១​នាក់ និង​វេ​ស្ទើ​ន​ភ្នំពេញ​១​នាក់​៕  


Tag:
 បាល់ទាត់​
  U19
  AFF U19 Championship 2016
© រក្សាសិទ្ធិដោយ thmeythmey.com