អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍ Mercedes-Benz ខ្នាត​ខ្ពស់​, តម្លៃ​ពិសេស និង​អនុញ្ញាត​ឲ្យ​អតិថិជន​បើក​សាកល្បង​បាន
23, Aug 2016 , 11:44 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ដែល​នាំចូល និង​ចែកចាយ​ផ្តាច់មុខ រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ប្រចាំ​នៅ​កម្ពុជា (​នាំចូល​រថយន្ត​ម៉ាក មើ​ស៊ី​ឌី​ស​-​បិ​នស៍​) នឹង​រៀបចំ​ពិព័រណ៍​ពិសេស​ដែល​អាច​អនុញ្ញាត​ឲ្យ​អតិថិជន​ទស្សនា​ម៉ូ​ឌែ​ល​ថ្មី​ចុងក្រោយ និង​បើកបរ​សាកល្បង​រថយន្ត Mercedes-Benz SUV ខ្នាត​ខ្ពស់ បាន​ដោយ​សេរី​នៅ​តំបន់​កោះ​ពេជ្រ​។ ពិព័រណ៍​ពិសេស​សម្រាប់​រថយន្ត Mercedes-Benz SUV ខ្នាត​ខ្ពស់ នេះ​នឹង​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ​នៅ​តំបន់​កោះ​ពេជ្រ​ស្ថិតនៅ​ខាងកើត​ឆៀង​ខាងត្បូង​ស្ពាន​នាគ ចាប់ពី​ថ្ងៃទី​២៦ ខែសីហា ដល់​ថ្ងៃទី​២៨ ខែសីហា​ខាងមុខនេះ​។

​នៅ​ថ្ងៃទី​២៦ ខែសីហា ពី​ម៉ោង​១:៣០​នាទី​ល្ងាច​ដល់​ម៉ោង​៤​ល្ងាច អតិថិជន​ទូទៅ​អាច​ចូលរួម​ចុះឈ្មោះ​បើកបរ​សាកល្បង​ឬ​ជិះ​រថយន្ត Mercedes-Benz SUV ខ្នាត​ខ្ពស់​បាន​ដោយ​សេរី​ដើម្បី​យល់ដឹង​អំពី​បច្ចេកវិទ្យា​ដ៏​ទំនើប ជាពិសេស​ប្រព័ន្ធ​ការពារ​សុ​វ​តិ្ថ​ភាព​នៅពេល​បើកបរ និង​ទទួលយក​ផាសុកភាព​ក្នុងការ​ធ្វើដំណើរ ដូច្នេះ​លោកអ្នក​អាច​នាំ​ដៃគូ​សង្សារ ស្វាមីភរិយា និង​មិត្តភក្តិ​ឲ្យ​ចូលរួម​ក្នុងការ​បើកបរ និង​ជិះ​រថយន្ត​ទំនើប​នេះ​ជាមួយគ្នា​បាន​។ នៅក្នុង​ថ្ងៃទី​២៦ ខែសីហា ដដែល​នេះ​ផងដែរ នឹងមាន​កម្មវិធី​ពិសេស The new Mercedes-Benz SUV World Show សម្រាប់​បើក​ឲ្យ​ចូល​ទស្សនា «​ការតាំង​បង្ហាញ​ពិភព​នៃ​រថយន្ត​ស៊េរី​ថ្មី​ខ្នាត​ខ្ពស់ៗ​របស់​មើ​ស៊ី​ឌី​ស​-​បិ​នស៍​» ចាប់ពី​វេលា​ម៉ោង​៦​ល្ងាច​ដល់ ម៉ោង​៩​កន្លះ​យប់​។ ពិធី​នេះ​ត្រូវបាន​រក្សាទុក​សម្រាប់​ភ្ញៀវ​ពិសេសៗ (VIP) ចូលរួម​ទស្សនា​រថយន្ត​ខ្នាត​ខ្ពស់ ការសម្តែង​ក្បាច់​រាំ ការប្រគុំ​ត​ន្រី The Original Song និង​ការចាប់​រង្វាន់​ពិសេស​ពី​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា​ផងដែរ​។ ដោយឡែក​នៅ​ថ្ងៃទី​២៧ ខែសីហា ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៩​កន្លះ​យប់​ដដែល អ​ថិ​ជន​គ្រប់រូប​អាច​ចូល​ទស្សនា​រថយន្ត​ខ្នាត​ខ្ពស់ និង​ចុះឈ្មោះ​ចូលរួម​សាកល្បង​បើកបរ ឬ​ជិះ​រថយន្ត Mercedes-Benz ខ្នាត​ខ្ពស់​បាន​ដោយ​រីករាយ​។ ចំណែកឯ​នៅ​ថ្ងៃទី​២៨ ក៏មាន​កម្មវិធី​ដែលមាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​ទី​២​ផងដែរ​។

​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង ផ្នែក​លក់ និង​ទីផ្សារ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា នាំចូល និង​ចែកចាយ​ផ្តាច់មុខ រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ប្រចាំ​នៅ​កម្ពុជា បាន​និយាយថា អតិថិជន​ដែល​ទិញ​រថយន្ត Mercedes-Benz ខ្នាត​ខ្ពស់​នៅក្នុង​រយៈពេល​បី​ថ្ងៃនេះ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស​គួរ​ជាទី​ពេញចិត្ត តែ​លោក​មិនទាន់​ចង់​ប្រាប់ថា ប៉ុន្មាន​ភាគរយ​នៅឡើយ​ទេ​។ Mercedes-Benz ខ្នាត​ខ្ពស់ មានតម្លៃ​ចាប់ពី​ជាង​១០​ម៉ឺន​ដុល្លារ​ឡើងទៅ​។

​លោក ឃុន ចាន់ថា បាន​បន្តទៀតថា នៅក្នុង​ពិធី​ពិព័រណ៍​នេះ ក្រុមហ៊ុន​របស់លោក​ក៏​នឹងចូលរួម​ចំណែក​ចែករំលែក​ចំណេះដឹង​មួយចំនួន​ទាក់ទង​ទៅ​ការធ្វើដំណើរ​លើ​ដងផ្លូវ​ឲ្យ​មាន​សុវត្ថិភាព​ផងដែរ​៕

​ទំនាក់ទំនង​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង ផ្នែក​លក់ និង​ទីផ្សារ​៖ ០១២ ៩៧ ៩៨ ៧២

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com