កីឡាជាតិ
ជាតិ
ជម្រុះ AFC Cup៖ ណាហ្គាវើលប៉ះជើងឯកនេប៉ាល់ Three Star Club នៅម៉ុងហ្គោលីល្ងាចនេះ
× ក្រុមណាហ្គាវើលរបស់កម្ពុជានឹងធ្វើការប្រកួតបើកឆាករបស់ខ្លួនជាមួយក្រុមជើងខ្លាំង Three Star Club របស់នេប៉ាល់ ក្នុងពូលB នៃក្នុងវគ្គជម្រុះ AFC Cup 2017 នៅកីឡដ្ឋាន MFF Football Centre ក្នុងទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី នាវេលាម៉ោង៤ល្ងាចនេះ(ម៉ោងនៅកម្ពុជា)។
សម្រាប់ជំនួបនាល្ងាចនេះវាជាការប្រកួតមួយដ៏សំខាន់សម្រាប់ក្រុមណាហ្គាវើល ពោលគឺត្រូវតែឈ្នះ ក្រុម Three Star ជាចាំបចាច់ដើម្បីស្វែងរកឱកាសឡើងទៅកាន់ជុំបន្ត និងដើម្បីរារាំងក្រុមនេះកុំឲ្យឡើងទៅកាន់វគ្គបន្ត ព្រោះបច្ចុប្បន្ន Three Star កំពុងឈរកំពូលតារាងក្នុងពូល B ដោយមាន៣ពិន្ទុក្រោយពីយកឈ្នះក្រុម Erchim FC របស់ម្ចាស់ផ្ទះម៉ុងហ្គោលី ២-០ កាលពីសប្តាហ៍មុន។ ប្រសិនក្រុមនេះអាចយកឈ្នះ ណាហ្គាវើល នាល្ងាចនេះ ក្រុមតំណាងឲ្យនេប៉ាល់មួយនេះនឹងឡើងទៅកាន់វគ្គបន្តតំណាងពូល B។
គួរបញ្ជាក់ថា ក្រុមតំណាងឲ្យកម្ពុជាមួយនេះនឹងធ្វើការប្រកួតលើកទី២ ជាមួយក្រុមម្ចាស់ផ្ទះ Erchim FC នាថ្ងៃទី២៥ ខែសីហា ខាងមុខនេះ៕
Tag:
បាល់ទាត់
ណាហ្គាវើល
AFC Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com