បទយកការណ៍ / បទសម្ភាសន៍
អង់គ្លេស​ផ្តល់​អាហារូបករណ៍ Chevening ដល់​កម្ពុ​ជាជាង ២០​កន្លែង​
23, Aug 2016 , 2:32 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​អង់គ្លេស​ផ្តល់​អាហារូបករណ៍ Chevening ដល់​និស្សិត និង​អ្នកធ្វើការងារ​តាម​ស្ថាប័ន​សាធារណៈ និង​ឯកជន​នានា​នៅ​កម្ពុ​ជាជាង ២០ កន្លែង ឲ្យ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត រយៈពេល​១​ឆ្នាំ គឺ​ឆ្នាំ​សិក្សា ២០១៧-២០១៨ ក្នុងប្រទេស​អង់គ្លេស​។ តើ​អង់គ្លេស​ជ្រើសរើស​បេក្ខជន​ប្រភេទ​ណា​? តើ​បេក្ខជន​ចង់​បន្ត​ការសិក្សា​នៅ​ប្រទេស​អង់គ្លេស​ត្រូវបំពេញ​លក្ខ​ខណ្ឌ​អាហារូបករណ៍​អ្វីខ្លះ​? តើបេក្ខជនត្រូវបង្ហាញសមត្ថភាពពួកគេដូចម្តេច ចំពោះមុខគណៈកម្មការអាហារូបករណ៍ អំឡុងពេលសម្ភាសន៍?



ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក រឿន ភា​រុន អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ឡុង យូ​ផេង មន្ត្រីការទូត​សាធារណៈ​ស្ថានទូត​អង់គ្លេស ប្រចាំ​កម្ពុជា ដើម្បី​ជ្រាប​ព័ត៌មាន​រឹតតែ​ច្បាស់​ដូចតទៅ​៖



​បើតាម​លោក ឡុង យូ​ផេង មន្ត្រីការទូត​សាធារណៈ​ស្ថានទូត​អង់គ្លេស ចាប់ពី​ឆ្នាំ​១៩៩៣ រហូតមកទល់​ពេលនេះ និស្សិត​កម្ពុ​ជាជាង ១០០​រូប បានទទួល​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​អង់គ្លេស​។ សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ចូលទៅ​កាន់​ow.ly/uVsc303r4eC និង​គេហទំព័រ​អាហា​រូបកណ៍ គឺ http://chevening.org/cambodia/


Tag:
 ឡុង យូ​ផេង​
  អប់រំ​
  អាហារូបករណ៍​
  អង់គ្លេស​
  Chevening
© រក្សាសិទ្ធិដោយ thmeythmey.com