LG G5se គឺជាស្មាតហ្វូនជំនាន់ថ្មីដែលមានរចនាបថបែបទំនើបមានលក្ខណៈសម្បត្តិពិសេសលើសពីបណ្តាស្មាតហ្វូនទាំងឡាយ LG G5se មិនត្រឹមតែជាស្មាតហ្វូនដែលមានរចនាបថឡូយខុសប្លែកគេនោះទេ LG G5se ក៏ត្រូវបានភ្ជាប់មកជាមួយចំនុចពិសេសៗល្អៗជាច្រើនសម្រាប់ការប្រើប្រាស់។ រូបរាងខាងក្រៅរបស់ LG G5se ត្រូវបានស្រោបដោយលោហៈធាតុអាល់លុយមីញូមដែលមានការដុសខាតយ៉ាងល្អភ្លឺរលើបរលោង ហើយផ្នែកខាងមុខរបស់វាត្រូវបានក្រាលដោយកញ្ចក់ អេក្រង់ដែលមានសភាពផុសឡើងបែប 3D Arc Glass ជាមួយកញ្ចក់ដែលមានគុណភាពល្អបំផុតរបស់ LG ផ្ទាល់តែម្តងប្រភេទ IPS ទំហំ ៥.៣ អ៊ីញ អាចបង្ហាញរូបភាពបានកម្រិត Quad-HD។