ក្រោយពីអវត្តមានក្នុងការប្រកួត AFF U16 Championship 2016 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅកីឡាករ អាត អូនតូច បានជាប់ឈ្មោះក្នុងបញ្ជីក្រុមកីឡាករជម្រើសជាតិ U15 ដែលនឹងធ្វើការប្រកួតក្នុងព្រឹត្តិការណ៍ The Belt and Road Initiative U15 Boys Football Tournament នៅប្រទេសចិន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា។
កីឡាករ អាត អូនតូច បានជាប់ជាកីឡាករជម្រើសជាតិអាយុក្រោម១៥ឆ្នាំក្នុងចំណោមកីឡាករទាំង១៨នាក់របស់កម្ពុជាដែលត្រូវប្រកួតក្នុងពានរង្វាន់ The Belt and Road Initiative U15 Boys Football Tournament ក្រោយពីបាត់មុខក្នុងការប្រកួតពានរង្វាន់ AFF U16 Championship 2016 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលថ្មីៗកន្លងមក។
អាត អូនតូច រួមទាំងក្រុមរបស់ខ្លួនក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Inoue Kazunori បានចេញដំណើរពីកម្ពុជាកាលពីព្រឹកមិញ ដើម្បីចូលប្រកួតប្រជែងដណ្តើមពានរង្វាន់ The Belt and Road Initiative U15 Boys Football Tournament ជាមួយក្រុមដ៏ទៃទៀតនៅប្រទេសចិន រយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី២៤-២៩ ខែសីហា៕