ជាតិ
សាលា​រាជធានី​ភ្នំពេញ​បិទផ្លូវ ២៧១ មួយ​ចំហៀង រយៈពេល ៧​ថ្ងៃ​
23, Aug 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ ប្រកាស​បិទផ្លូវ ២៧១ មួយ​ចំហៀង ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦​នេះ ដើម្បី​ក្រុមការងារ​ដំឡើង​ភ្ជាប់​បំពង់​បូមទឹក​ឆ្លងកាត់​ផ្លូវ ម្តុំ​ស្ថានីយ៍​បូមទឹក​បឹងត្របែក​។​



​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស បាន​ជូនដំណឹង​បែបនេះ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ហើយ​លោក​សុំ​ឲ្យ​សាធារណៈជន​យោគយល់​ចំពោះ​បញ្ហា​ចរាចរណ៍​។​

«​អាស្រ័យហេតុនេះ សូម​បងប្អូន​រស់នៅ និង​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​ខាងលើ​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​យោគយល់​ចំពោះ​ការងារ​នេះ​»​។ លោក​អភិបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​បញ្ជាក់​៕




© រក្សាសិទ្ធិដោយ thmeythmey.com