កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ធ្វើដំណើរ​ទៅកាន់​ខេត្តស្វាយរៀង​ដើម្បី​ប្រជែង​ឈរ​លេខ​រៀង​ទី​៤​ជាមួយ​ម្ចាស់ផ្ទះ​
24, Aug 2016 , 7:39 am        
រូបភាព
ដោយ:
 
​ក្រុម​ភ្នំពេញ​ក្រោ​ន​នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្តស្វាយរៀង​ដើម្បី​ជួប​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ ដើម្បី​ប្រជែង​គ្នា​ឈរ​លំដាប់​លេខ​រៀង​ទី​៤​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៧​នេះ​។

 
​ក្រុម​ភ្នំពេញ​ក្រោ​ន​នឹងធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន​ខេត្តស្វាយរៀង ដើម្បី​តទល់​ជាមួយ​ក្រុម​ម្ចាស់​ព្រះខ័ន​រាជ​ស្វាយរៀង​នា​វេ​ល​ម៉ោង​៦​ល្ងាច​នេះ​។ សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ស្វាយរៀង​នេះ​ភ្នំពេញ​ក្រោ​ន​រំពឹងថា នឹង​ទទួលបាន​៣​ពិន្ទុ​បន្ថែម ដើម្បី​ពង្រឹង​បន្ត​ឈរ​លេខ​៤​ដែល​ខ្លួន​កំពុង​ឈរ​បច្ចុប្បន្ន​ជាមួយ​២៨​ពិន្ទុ ឬ​ឯ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ក៏​រំពឹង​នឹង​ទទួលបាន​៣​ពិន្ទុ​ផងដែរ ដើម្បី​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៤​ដូចគ្នា ខណៈ​ខ្លួន​កំពុង​ឈរ​លេខ​រៀង​ទី​៣​ដោយមាន​២៥​ពិន្ទុ​។ 
 
​នា​ជំនួប​នៅ​កីឡដ្ឋាន​ស្វាយរៀង​នេះដែរ​ក្រុម​ទាំងពីរ​មិន​ត្រឹមតែ​ប្រជែង​គ្នា​ដើម្បី​ឈរ​លេខ​រៀង​ទី​៤​នៃ​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៦​ប៉ុណ្ណោះ​ទេ វា​ជាការ​ផ្តល់ឱកាស​ដល់​ម្ចាស់ផ្ទះ​ស្វាយរៀង ដើម្បី​ធ្វើការ​សងសឹក​ក្រុម​ភ្នំពេញ​ក្រោ​ន ដែល​ខ្លួន​បាន​ចាញ់ ១-០ នៅ​លើក​ទឹកដី​នៃ​កីឡដ្ឋាន RSN កាលពី​សប្តាហ៍​ទី​៧ នៃ​ពានរង្វាន់​នេះ​៕
 
*​កម្មវិធី​ប្រកួត​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​នៅ​កីឡដ្ឋាន​ស្វាយរៀង​ល្ងាច​នេះ​៖
- ម៉ោង​១៨:០០​នាទី​៖ ព្រះខ័ន​រាជ​ស្វាយរៀង ជួប ភ្នំពេញ​ក្រោ​ន 
 
 
 
 

Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com