បទយកការណ៍ / បទសម្ភាសន៍
​Mercedes-Benz នាំចូល​រថយន្ត​ខ្នាត​ខ្ពស់​កាន់តែច្រើន​, តម្លៃ​ពិសេស​, អតិថិជន​បើក​សាក​បាន ហើយ​មិន​ទិញ​ក៏បាន​
24, Aug 2016 , 9:01 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាលពី​ពេលមុន ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា (​នាំចូល និង​ចែកចាយ​ផ្តាច់មុខ រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ប្រចាំ​នៅ​កម្ពុជា​) នាំចូល​រថយន្ត​ម៉ាក​មើ​ស៊ី​ឌី​ស​-​បិ​នស៍ មក​ក្នុងប្រទេស​កម្ពុជា​ភាគច្រើន​ជា​ប្រភេទ​រថយន្ត​ខ្នាត​ទាប​។ តែ​ចាប់ពីពេលនេះ​ទៅ ក្រុមហ៊ុន​ចាប់ផ្តើម​នាំចូល​រថយន្ត​ម៉ាក Mercedes-Benz ខ្នាត​ខ្ពស់​កាន់តែច្រើន​មកលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​។ តើ​អ្វី​ទៅជា​ហេតុផល​នៅ​ពីក្រោយ​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា (​នាំចូល និង​ចែកចាយ​ផ្តាច់មុខ រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍​) ប្រចាំ​នៅ​កម្ពុជា​?



ចង់ដឹង​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​អាន​បទសម្ភាសន៍​ខ្លី​រវាង​ក្រុមការងារ​សារព័ត៌មាន​ថ្មីៗ និង លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា នាំចូល និង​ចែកចាយ​ផ្តាច់មុខ រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ប្រចាំ​នៅ​កម្ពុជា ដូចតទៅ​៖


​ថ្មីៗ​៖ តាម​អ្វីដែល​ខ្ញុំ​ដឹង​គឺថា ក្រុមហ៊ុន​របស់លោក​នឹង​ចាប់ផ្តើម​រៀបចំ​ពិព័រណ៍​បង្ហាញ​រថយន្ត​ម៉ាក Mercedes-Benz ខ្នាត​ខ្ពស់ៗ ទំនើប រាង ឡូយ​ជាងគេ ទៅកាន់​អតិថិជន​នៅ​ចុងខែ​សីហា​ខាងមុខនេះ​។ ហេតុអ្វី​ក្រុមហ៊ុន​លោក​នាំចូល Mercedes-Benz ខ្នាត​ខ្ពស់ៗ​កាន់តែច្រើន​មកលើ​ទីផ្សារ​កម្ពុជា​នៅពេលនេះ​?

​លោក ឃុន ចាន់ថា​៖ មែនទែនទៅ កាលពី​ពេលមុន ក្រុមហ៊ុន​យើង​បាន​នាំចូល​រថយន្ត​ម៉ាក Mercedes-Benz ខ្នាត​ទាប​មក​កម្ពុ​ជាច្រើន​ហើយ​, ហើយ Mercedes-Benz ខ្នាត​ខ្ពស់​ក៏មាន​ខ្លះ​ដែរ តែ​គ្រាន់តែ​មិនសូវ​ច្រើន​។ ជាការ​ពិត ចាប់ពីពេលនេះ​ទៅ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា (​នាំចូល និង​ចែកចាយ​ផ្តាច់មុខ រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ប្រចាំ​នៅ​កម្ពុជា​) សម្រេច​នាំចូល  Mercedes-Benz កាន់តែ​ច្រើនជាង​មុន​។ មូលហេតុ​ទី​១ គឺ ដោយសារ​ក្រុមហ៊ុន​យើង មាន​រថយន្ត Mercedes-Benz ខ្នាត​ខ្ពស់​ទើប​ចេញ​ថ្មី ច្រើន​ម៉ូ​ឌែ​ល មាន​រាង​ស្អាត សង្ហារ ទាក់ទាញ ត្រូវ​តាម​គ្រប់​វ័យ​។ ទី​ពីរ គឺ​ដោយសារ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​លោក​ចូលចិត្ត​ប្រើប្រាស់​រថយន្ត​ខ្នាត​ខ្ពស់ និង​ទី​៣​នោះ គឺ​រថយន្ត​ខ្ពស់​នេះ វា​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ផ្លូវ​នៅក្នុង​ប្រទេស​កម្ពុជា​តែម្តង មានន័យថា រថយន្ត​អាច​ចុះ​ទឹក ចុះ​ភក់ ឬ​បើក​លើផ្លូវ​គ្រលុក​តូចធំ​បាន​ទាំងអស់​។​ល​។

​ថ្មីៗ​៖ តើ​រថយន្ត Mercedes-Benz ខ្នាត​ខ្ពស់ មានតម្លៃ​ប៉ុន្មាន​ដែរ​?

​លោក ឃុន ចាន់ថា​៖ រថយន្ត Mercedes-Benz ខ្នាត​ខ្ពស់​មានតម្លៃ​ចាប់តាំងពី​ជាង​១០​ម៉ឺន​ដុល្លារ​ឡើងទៅ​។ យើង​នឹងមាន​តម្លៃ​ពិសេស​ចុះ​ជូន​អតិថិជន​ក្នុង​រយៈពេល​បី​ថ្ងៃ នៅ​ថ្ងៃ​បើក​ពិព័រណ៍​នៅ​តំបន់​កោះ​ពេជ្រ​ពីថ្ងៃ​ទី​២៦​ដល់​ថ្ងៃទី​២៨​ខែសីហា​ខាងមុខនេះ​។ ហើយ​អ្វីដែល​សំខាន់​នៅក្នុង​ព្រឹត្តិការណ៍​នោះ​គឺថា អតិថិជន​អាច​បើកបរ​សាកល្បង​រថយន្ត Mercedes-Benz ខ្នាត​ខ្ពស់​បាន​ដោយ​សេរី​។ បើក​សាកល្បង​ហើយ ទិញ​ក៏បាន មិន​ទិញ​ក៏បាន អ្នក​ដែល​ចំណេញ​គឺ​អ​ថិ​ជន​។ ពិព័រណ៍​នេះ​ចាប់​បើក​ពី​ម៉ោង​៩​ព្រឹក​រហូតដល់​ម៉ោង​៩​កន្លះ​យប់​។

​ថ្មីៗ​៖ តើ​លោក​នឹង​អញ្ជើញ​អ្នកណាខ្លះ​ឲ្យ​ចូលរួម​ក្នុង​ពិធី​ពិព័រណ៍​ខាងលើនេះ​?

​លោក ឃុន ចាន់ថា​៖ ជារួម អតិថិជន​ទូទៅ​អាច​ចូលរួម​ទស្សនា ឬ​បើក ឬក៏​ជិះ​សាកល្បង​រថយន្ត Mercedes-Benz ខ្នាត​ខ្ពស់ នៅ​តំបន់​កោះ​ពេជ្រ​បាន​ដោយ​សេរី​ក្នុង​រយៈពេល​បី​ថ្ងៃ​គិតពី​ថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៨​ខែសីហា​ខាងមុខនេះ លើកលែងតែ​នៅ​ថ្ងៃទី​១ ពី​ម៉ោង ៦​ល្ងាច​ដល់​ម៉ោង​៩​កន្លះ​យប់​ទេ ដែល​ក្រុមហ៊ុន​រក្សា​ពេលវេលា​នេះ​ទុក​សម្រាប់​ភ្ញៀ​ង​ពិសេស (​ប្រមាណ​ជាង​២០០​នាក់​) ដែលមាន​អ្នកជំនួញ​តូចធំ​គ្រប់​វ័យ មន្ត្រីជាន់ខ្ពស់ អ្នក​មុខ​អ្ន​ការ និង​ភ្ញៀវ​ពិសេស ដទៃទៀត​ត្រូវ​ចូលរួម​ដោយមាន​ការ​ពិសា​អាហារ និង​ភេសជ្ជៈ ព្រមទាំង​ការ​ទស្សនា​នូវ​ការសម្តែង​ក្បាច់​រាំ ការប្រគុំ​ត​ន្រី The Original Song និង​ការចាប់​រង្វាន់​ពិសេសៗ​ទៀតផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com