អត្ថបទពាណិជ្ជកម្ម
សិស្ស​ឆ្នើម​និទ្ទេស A និង B នឹង​ទទួលបាន​អាហារ​រូបករណ៍​ពី​សាកលវិទ្យាល័យ​ដែល​ល្បី​ជាងគេ​នៅ​កម្ពុជា​
24, Aug 2016 , 3:33 pm        
រូបភាព
ដោយ:
​សាកលវិទ្យាល័យ​អាមេរិកាំង ភ្នំពេញ​(AUPP) បានប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​នេះ​ថា AUPP នឹង​ផ្តល់​អាហារ​រូបករណ៍​ដល់​សិស្ស​ឆ្នើម ទាំងអស់​ដែល ទទួលបាន​និទ្ទេស A ឬ B ពី​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ថ្ងៃទី ២២-២៣ សីហា​នេះ ដើម្បី​ចូលរួមចំណែក​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​និង​ដើម្បី​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ AUPP បាន​ឲ្យ​ដឹងថា សិស្ស​ដែល​ទទួលបាន​និទ្ទេស A ពី​ការប្រឡង​បាក់​ឌុប នឹង​ទទួលបាន​អាហារ​រូបករណ៍​ដែលមាន​តម្លៃ ៤៥០០​ដុល្លារ (​បួន​ពាន់​ប្រាំ​រយ​ដុល្លារ​) ក្នុង​មួយឆ្នាំ​សិក្សា រហូតដល់ ចប់​ថ្នាក់​បរិញ្ញាបត្រ​។ ដោយឡែក​សិស្ស​ដែល​ទទួលបាន​និទ្ទេស B នឹង​ទទួលបាន​អាហារ​រូបករណ៍​ដែលមាន​តម្លៃ ៣០០០​ដុល្លារ​(​បី​ពាន់​ដុល្លារ​)  រហូតដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ ។​



​ការផ្តល់​អាហារ​រូបករណ៍​នេះ គឺជា​ការលើកទឹកចិត្ត​យ៉ាងខ្លាំង​ទៅដល់​សិស្សានុសិស្ស ដើម្បី​ផ្តល់ឱកាស​ឱ្យ​ពួកគេ ទទួលបាន​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព ហើយ​សញ្ញាបត្រ​ត្រូវបាន​ទទួលស្គាល់​ជា​សាកល​។​



AUPP ត្រូវបានគេទទួលស្គាល់​ថា​ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​លេចធ្លោរ​ជាងគេ​នៅ​កម្ពុជា ទាំង​គុណភាព និង​ស្តង់ដារ អន្តរជាតិ​។ ហើយ​បន្ថែម​លើ​នេះ​ទៀត​រហូតដល់​ពេលនេះ AUPP បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សាកលវិទ្យាល័យ ធំៗ ចំនួន​ពីរ​នៅ​សហរដ្ឋអាមេរិក សម្រាប់​ការផ្តល់​កម្មវិធីសិក្សា​សញ្ញាបត្រ​ពីរ (Dual Degrees)​។ សញ្ញាបត្រ​មួយ ចេញ​ដោយ AUPP និង​មួយទៀត​ចេញ​ដោយ​សាកលវិទ្យាល័យ​ដៃគូរ​នៅ​សហរដ្ឋអាមេរិក បន្ទាប់ពី​បញ្ចប់​ការសិក្សា ដោយ​ជោគជ័យ​នៅ AUPP​។​



​សម្រាប់​ព័ត៌មាន​លម្អិត ចំពោះ​ការផ្តល់​អាហារ​រូបករណ៍​នេះ សូម​ទំនាក់ទំនង​មកកាន់​ទូរ​សព្ទ​លេខ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១/ ០១២ ៨៩៨ ១២៤ ឬ​ចូលទៅ​កាន់​គេហទំព័រ www.aupp.edu.kh

(​អត្ថបទ​ពាណិជ្ជកម្ម​)   


© រក្សាសិទ្ធិដោយ thmeythmey.com