ជាតិ
និស្សិត​ខ្មែរ​ដ៏​ឆ្នើម​ម្នាក់​ស្ថិត​​ក្នុងចំណោម​អ្នក​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បាត់ដំបង​
30, Aug 2016 , 12:57 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ​មួយ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៩ ខែសីហា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ការបុក​គ្នា​រវាង​រថយន្ត​បែន​ដឹក​ដី និង​រថយន្ត​ផ្ទុក​អ្នកដំណើរ​ពី​ក្រុង​ប៉ោយប៉ែត ឆ្ពោះទៅកាន់​ខេត្តបាត់ដំបង បណ្តាល​ឲ្យ​មនុស្ស​៩​នាក់​ស្លាប់ និង​៤​នាក់​រងរបួស​ធ្ងន់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ប៉ូលិស​មូលដ្ឋាន​។​



​យោងតាម​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sam-Ang Prak ដែលជា​ព្រះសង្ឃ​ផងដែរ​នោះ និស្សិត​ដ៏​ឆ្នើម​ម្នាក់​ឈ្មោះ ហៀ​ង សូលី​ណែ​ត ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​។ តាម​ប្រវត្តិ​សិក្សា​ដែល​ផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន (Solinet Heang) កញ្ញា សូលី​ណែ​ត រៀន​ចប់​នៅ​វិទ្យាល័យ​ទូល​ទំពូង​នៅ​ឆ្នាំ​២០០៩ ហើយ​បន្ត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​។​

​សូលី​ណែ​ត ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​នៅ​បរទេស​ផងដែរ ដែល​ក្នុងនោះ មានកម្ម​វិធី​អាស៊ាន​នៅ Chiang Mai University ប្រទេស​ថៃ និង​កម្មវិធី Erasmus Mundus Areas+Program នៅ​សាកលវិទ្យាល័យ Tallinn University of Technology Inteational ប្រទេស​អេ​ស្តូ​នី ជាដើម​៕

តារាង​ពិន្ទុ​សិក្សា​ដែល សូលី​ណែ​ត ទទួលបាន​កន្លងមក​





Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com