ជាតិ
លោក មិន ឃិន ទទួលមរណភាព​ក្នុង​អាយុ​៧៨​ឆ្នាំ​
09, Sep 2016 , 10:20 am        
រូបភាព
ដោយ: ថ្មីៗ
​លោក មិន ឃិន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បានទទួល​មរណភាព​កាលពីយប់ថ្ងៃទី៩ ខែកញ្ញា នៅគេហដ្ឋានខ្លួន​ក្នុងសង្កាត់បឹងកេងកង១  ក្រោយបញ្ជូនពី​មន្ទីរពេទ្យក្រុង​បាងកក ប្រទេស​ថៃ ក្នុង​អាយុ​៧៨​ឆ្នាំ​។ នេះ​បើតាម​ការអះអាង​របស់​លោក អួង វិបុល អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​។​



​មន្ត្រីជាន់ខ្ពស់​ក្រសួង​ធម្មការ បាន​អះអាងថា លោក មិន ឃិន មាន​ជំងឺមហារីក​សួត តាំងពី​គាត់​នៅ​ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​។ នា​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ លោក​បាន​ចេញទៅ​ព្យាបាល​នៅ​ថៃ មុននឹង​ទទួលមរណភាព​៕


Tag:
 មិន ឃិន​
  សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com