English-Français
យុវជន​កម្ពុជា​ដែល​បាន​សួរ​លោក អូ​បា​ម៉ា ប្រាប់​ពី​ពិសោធន៍​ជីវិត​ក្រោយ​ក្លាយជា​សមាជិក YSEALI
13, Sep 2016 , 9:59 am        
រូបភាព
ដោយ:
 
​លួង​ប្រា​បាង​, ឡាវ​៖ ជំនួប​កំពូល​ប្រចាំឆ្នាំ​២០១៦​នៃ​គំនិត​ផ្តួចផ្តើម​ភាពជា​អ្នកដឹកនាំ​វ័យក្មេង​អាស៊ីអាគ្នេយ៍​របស់​ក្រុង​វ៉ាស៊ីនតោន (YSEALI) ដែល​ផ្តោតលើ​បញ្ហា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ក្រុង​លួង​ប្រា​បាង​នៃ​ប្រទេស​ឡាវ និង​បានបញ្ចប់​ជា​ផ្លូវការ​នៅ​ចុង​សប្តាហ៍​មុន​ជាមួយនឹង​ភាព​រីករាយ និង​មា​ត្រី​ភាព​ក្នុងចំណោម​យុវជន​អាស៊ាន​ប្រមាណ​ជិត​២០០​នាក់​។



រ័ត្ន សុផាន់​ណា ដែល​ស្ថិត​ក្នុងចំណោម​យុវជន​កម្ពុជា​១៤​នាក់ ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ ហើយក៏​ជា​យុវជន​កម្ពុជា​តែ​ម្នាក់​គត់​ដែល​មានឱកាស​សួរ​សំណួរ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងជំនួប​កំពូល​នោះ បាន​ឆ្លៀតឱកាស​ចែករំលែក​បទពិសោធន៍ និង​ការផ្លាស់ប្តូរ​នៃ​ជីវិត ក្រោយ​បាន​ក្លាយជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​នេះ​។ យុវជន​រូបនោះ ក៏បាន​ប្រាប់​ពី​ការត្រៀមខ្លួន និង​យុទ្ធសាស្ត្រ​ដើម្បី​អាច​ក្លាយជា​សមាជិក​គំនិត​ផ្តួចផ្តើម​នោះ​ផងដែរ​។​

 
​សូម​ស្តាប់​កិច្ចសម្ភាសន៍​ទាំងស្រុង​របស់លោក ទេព​អ៊ី វិសាល អ្នកសារព័ត៌មាន​ថ្មីៗ​ជាមួយ​លោក រ័ត្ន សុផាន់​ណា ជា​ភាសា​អង់គ្លេស ដែល​ត្រូវបានធ្វើ​ក្នុងពេល​នៃ​ជំនួប​ក្នុង​ក្រុង​លួង​ប្រា​បាង​នៃ​ប្រទេស​ឡាវ​៖
















Tag:
 YSEALI
  បា​រ៉ា​ក់ អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com