ជាតិ
សម្តេច ហ៊ុន សែន​ថា ខ្លួន​ចរិត​ដូច​លោក Rodrigo Duterte
19, Sep 2016 , 11:27 am        
រូបភាព
សម្តេច ហ៊ុន សែន នៅខាងឆ្វេង លោក Rodrigo Duterte នៅខាងស្តាំ។ រូបថតពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
សម្តេច ហ៊ុន សែន នៅខាងឆ្វេង លោក Rodrigo Duterte នៅខាងស្តាំ។ រូបថតពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
ដោយ:

 

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជា​សាធារណៈ​ថា សម្តេច​មាន​ចរិត​ដូច​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte​។ ការលើកឡើង​របស់​ស​ម្តេច ហ៊ុន សែន បែបនេះ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល ប្រតិកម្ម​នឹង​ការ​គំរាម​ធ្វើបាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សម្តេច​ស្វាគមន៍​ការ​គំរាម​នេះ តែ​ស​ម្តេច​នាយករដ្ឋមន្រ្តី​ឆ្លៀត​ផ្តាំទៅ​​បរទេស​កុំ​ឲ្យ​លូកដៃ​ចូល​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា​។

និយាយដល់​​បញ្ហា​លូក​ដៃ​ផ្ទៃ​ក្នុង​នេះហើយ ទើប​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​បញ្ញា​ជាតិ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រមុខ​បក្ស​កាន់អំណាច​រូបនេះ បានបញ្ជាក់​អំពី​អត្ត​ចរិត​របស់​សម្តេចដូច​លោក​ប្រធានាធិបតី​ហ្វីលីពីន​យ៉ាងនេះ​ថា​៖« ខ្ញុំ​មិន​ធ្វើ​ដល់​ថ្នាក់​ប្រធានាធិបតី​ហ្វីលីពីន​នោះទេ​។ តែ​ខ្ញុំ​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​ត្រូវ​គ្នា​ណាស់​។ ខ្ញុំ​ថា យើង​ចរិត​ដូចគ្នា​»​។

​សូម​ស្តាប់​ប្រសាសន៍​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខាងក្រោម​៖





Tag:
 ហ៊ុន សែន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com