ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
បទយកការណ៍ / បទសម្ភាសន៍
លោក គួច ម៉េងលី ផ្តល់ថវិកា ១៦ម៉ឺនដុល្លារ សង់សាលារៀនឲ្យកុមារនៅខេត្តកំពង់ចាម
24, Sep 2016 ,
9:39 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ ក្រោយបញ្ចប់គម្រោងសាងសង់សាលារៀនចំនួនពីរខ្នងក្នុងខេត្តកំពង់ឆ្នាំង លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានជួយសាងសង់សាលារៀនពីរខ្នងបន្ថែមទៀត នៅក្នុងខេត្តកំពង់ចាម ដែលគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៦នេះ ដោយចំណាយទឹកប្រាក់អស់១៦ម៉ឺនដុល្លារ។ បើតាមគម្រោង ឧកញ៉ាចិត្តធម៌រូបនេះ គ្រោងសង់សាលារៀននៅតំបន់ដាច់ស្រយាល ចំនួន២៥ទូទាំងប្រទេសកម្ពុជា ដើម្បីជួយសិស្សក្រីក្រដែលកំពុងខ្វះសាលារៀន។
សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ជាមួយលោក គួច ម៉េងលី ប្រធានក្រុមហ៊ុន Mengly J. Quach Education និងជាស្ថាបនិកមូលនិធិ Mengly J. Quach ដូចតទៅ៖
លោក រ៉ឹម ភារី៖ សំណួរដំបូងរបស់ខ្ញុំ តើការសាងសង់សាលារៀននៅខេត្តកំពង់ចាម មានដំណើរយ៉ាងដូចម្តេច?
លោក គួច ម៉េងលី៖ មូលនិធិ Mengly J. Quach មានគម្រោងជាច្រើន ដូចជា ធនាគារអាហារ ធនាគារបរិច្ចាកឈាម និងគម្រោងផ្សេងទៀត ដោយបូកបញ្ចូលគម្រោងសាងសង់សាលារៀននៅជនបទ ការផ្តល់អាហារូបករណ៍ និងព្យាបាលចល័តផងដែរ។ បច្ចុប្បន្ន យើងកំពុងដំណើរគម្រោងទីពីរទៀត គឺការសាងសង់សាលារៀនអាគារថ្មចំនួនពីរខ្នង (៦ទៅ៨បន្ទប់) បណ្ណាល័យ បន្ទប់ទឹក សួនច្បារក្នុងទីធ្លាសាលា និងរបងសាលារៀន ដែលស្ថិតនៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោក រ៉ឹម ភារី៖ តើការសង់សាលារៀនទួលបេងនេះ លោកឧកញ៉ាចំណាយថវិកាអស់ប៉ុន្មាន?
លោក គួច ម៉េងលី៖ សាលារៀននេះ គឺយើងចំណាយសរុបទាំងអស់ចំនួន ១៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយយើងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៦ខាងមុខនេះ។ ប៉ុន្តែ ថវិកាមិនទាន់គ្រប់នោះទេ ដោយបច្ចុប្បន្ននេះ យើងកំពុងអំពាវនាវថែមទៀត ដើម្បីឲ្យសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ចូលរួមបរិច្ចាកតាមសទ្ធាជ្រះថ្លា។ ក្នុងឱកាសនេះដែរ ខ្ញុំកំពុងស្វែងរកអ្នកម៉ៅការសាង់សង់។ ដូច្នេះបើសិនមានអ្នកម៉ៅការសាងសង់ ដែលមិនយកតម្លៃខ្ពស់ ដើម្បីចូលរួមចំណែកជួយសាងសង់សាលារៀននោះ សូមទំនាក់មកលេខទូរសព្ទ ០១២ ៧១ ៧៦ ៧៧។ យើងខ្ញុំសូមអរគុណទុកជាមុន ក្នុងការសហការណ៍ ដើម្បីសង់សាលារៀន ជួយដល់សិស្សក្រីក្រនៅតាមជនបទ។
លោក រ៉ឹម ភារី៖ តើបុព្វហេតុអ្វី បានជាលោកចំណាយថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន កសាងសាលារៀន ដើម្បីជួយសិស្សនៅតំបន់ដាច់ស្រយាល?
លោក គួច ម៉េងលី៖ ខ្ញុំជាអ្នកអប់រំ និងពេទ្យស្ម័គ្រចិត្ត ដែលធ្វើការតាមអង្គការមនុស្សធម៌តាំងពីដើមមក។ ហើយខ្ញុំមកកម្ពុជានេះ ក៏តាមរយៈអង្គការមនុស្សធម៌ផងដែរ។ ដូច្នេះ វិស័យមនុស្សធម៌នេះ គឺបានដក់ជាប់ក្នុងបេះដូងរបស់ខ្ញុំ។ ពេលដែលខ្ញុំទំនេរ ចំណង់ចំណូលចិត្តរបស់ខ្ញុំ គឺតែងចូលរួមចំណែកក្នុងសហគមន៍ ដើម្បីកសាងផ្លូវ ស្ពាន សាលារៀន និងការជួយផ្សេងៗ។ ខ្ញុំជឿជាក់ចំពោះការនាំចូល និងផ្តល់ទៅសហគមន៍វិញ។ ដូច្នេះ ការចែករំលែក គឺជាសិល្បៈចូលរួម ដើម្បីជួយពលរដ្ឋ។ ហើយការសង់សាលារៀននេះ គឺជាវិធីធ្វើទានដ៏ធំបំផុត ដើម្បីជួយប្រជារាស្ត្រឲ្យមានចំណេះដឹង និងមានឱកាសចូលរៀន។ ទោះបីរដ្ឋាភិបាល កំពុងខ្នះខ្នែង និងខិតខំគ្រប់វិធីសាស្ត្រ ដើម្បីធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើនក៏ដោយ ប៉ុន្តែ ក្នុងនាមជាវិស័យឯកជន ក៏យើងត្រូវចូលរួមចំណែកជួយអ្វីតាមដែលអាចធ្វើបាន ដើម្បីអភិវឌ្ឍន៍វិស័យអប់រំ ពីព្រោះ ខ្ញុំជឿថា គ្មានអ្វីសំខាន់ជាង ការធ្វើការវិនិយោគលើវិស័យអប់រំនោះទេ។ ដូច្នេះ ចំពោះខ្ញុំ ខ្ញុំសប្បាយរីករាយនឹងចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីពង្រឹងវិស័យអប់រំ តាមរយៈមូលនិធិ Mengly J. Quach និងការចូលរួមពីបងប្អូនទាំងក្នុងស្រុក និងក្រៅស្រុក។
លោក រ៉ឹម ភារី៖ បន្ទាប់ពីសង់សាលារៀនបានពីរខាងលើនេះ តើលោកគ្រោងសង់សាលារៀនប៉ុន្មានទៀត និងនៅខេត្តណាខ្លះ?
លោក គួច ម៉េងលី៖ គោលដៅរបស់មូលនិធិ Mengly J. Quach គឺយើងមានគម្រោងសាងសង់សាលារៀនចំនួន២៥ ដោយក្នុងមួយខេត្ត យើងសង់ឲ្យបានសាលារៀនមួយ នៅតំបន់ណាដែលកង្វះសាលារៀនខ្លាំងជាងគេ។
លោក រ៉ឹម ភារី៖ចុងក្រោយនេះ តើលោកឧកញ៉ាមានអ្វីជាការអំពាវនាវដល់សប្បុរសជន?
លោក គួច ម៉េងលី៖ សម្រាប់ការកសាងសង់សាលារៀននេះ ខ្ញុំសូមអំពាវដល់ប្រជាជនទូទៅ សូមចូលរួមបរិច្ចាកទោះតិចក្តីច្រើនក្តី ខ្ញុំស្វាគមន៍ជានិច្ចតាមរយៈមូលនិធិ Menly J. Quach ដែលមានការិយាល័យកណ្តាល នៅសាលារៀន និងវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង ក្នុងរាជធានីភ្នំពេញ។ បន្ថែមពីនេះ យើងសូមអរគុណចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី ដែលបានជួយកសាងបង្គន់អនាម័យជូនសាលារៀនទួលបេង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គួច ម៉េងលី
សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
2 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
3 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
1 សប្តាហ៍
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម