កីឡាជាតិ
ជាតិ
អូស្ត្រាលី លើក​ពាន AFF U19 ក្រោយ​យកឈ្នះ​ថៃ ៥-១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ ​
25, Sep 2016 , 10:27 am        
រូបភាព
U19 អូស្ត្រាលីឈ្នះពាន AFF U19 ជាលើកទីបួន។ រូបថត AseanFootball
U19 អូស្ត្រាលីឈ្នះពាន AFF U19 ជាលើកទីបួន។ រូបថត AseanFootball
ដោយ:
​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​អូស្ត្រាលី​បាន​ក្លាយជា​ម្ចាស់​ជើង​ឯកនៃ​ពានរង្វាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​អាយុ​ក្រោម​១៩​ឆ្នាំ​(AFF U19 Championship 2016) នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ ចំណែក​ម្ចាស់​ជើងឯក​រង​បាន​ទៅលើ​ក្រុម U19 ថៃ ខណៈ​ម្ចាស់ផ្ទះ​វៀតណាម​គ្រង​តំណែង​លេខ​៣​។​


​ក្រុមយុវជន U19 អូស្ត្រាលី​ក្រោយ​លត់​ក្រុមយុវជន U19 ថៃ ៥-១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ម្សិលមិញ ។ ក្រុម​នេះ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​នៃ​ពានរង្វាន់ AFF U19 Championship 2016 ដែល​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​។ ចំ​ណែ​ក្រុមយុវជន U19 ថៃ ដែល​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​បាន​ធ្លា​ក់មក​គ្រង​តំណែង​ជើងឯក​រង​ប្រចាំឆ្នាំ​២០១៦​។

​ឬ​ឯ​ក្រុម​ម្ចាស់ផ្ទះ U19 វៀតណាម ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​លត់​ក្រុមយុវជន U19 ទី​ម័​រ​ខាងកើត ៤-០ ក្នុងការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ កាលពី​ម្សិលមិញ​ដូចគ្នា​។ ការ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​នេះ​បានធ្វើ​ឲ្យ​ក្រុមទី​ម័​រ​ខាងកើត​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​នៃ​ពានរង្វាន់ AFF U19 Championship ប្រចាំឆ្នាំ​២០១៦៕  

Tag:
 ​បាល់ទាត់​
  AFF U19 Championship 2016
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com