ពីនេះ ពីនោះ
កំពីងពួយ ជា​ស្មៅ​ម្យ៉ាង​ដែល​សត្វ​ជ្រូ​ក​ចូលចិត្ត​ស៊ី​
25, Sep 2016 , 2:21 pm        
រូបភាព
ដោយ: ថ្មីៗ
កំពីងពួយ គឺជា​ឈ្មោះ​ស្មៅ​មួយ​ប្រភេទ​ដុះ​ក្នុង​ទឹក​បឹង​ត្រពាំង ច្រើន​ដុះ​លាយ​ជាមួយ​ដើម​កញ្ឆែត មាន​ដើម​វារ​អណ្ដែត​លើទឹក​ដូច​កញ្ឆែត​ដែរ មាន​ចុង​ដុះ​ឡើង​ផុតពី​ទឹក​។ គេ​ប្រទះឃើញ​កំពីងពួយ​នៅ​គ្រប់​ប្រទេស ក្នុង​ទ្វីបអាស៊ី​ផ្នែក​ក្ដៅ​។  ចំពោះ​ត្រួយ​ខ្ចីៗ គេ​អាច​យកមក​បរិភោគ​ជា​បន្លែ​។



ដោយឡែក ដើម​ទាំងមូល​អាច​ប្រើ​ជា​ចំណី សត្វ​ជ្រូក ឬ​លាយ​បាយ​ជ្រូក​។ បន្ថែម​ពីនេះ នៅក្នុង​ក្បួន​ឱសថ​បុរាណ ស្លឹក​របស់​កំពីងពួយ គេ​តែងតែ​យកមក​ធ្វើជា​ថ្នាំ​ព្យាបាល ជំងឺ​ស្បែកក្បាល​។ ចំណែក​នៅ​ប្រទេស​ជ្វា គេ​ប្រើ​ស្លឹក​ធ្វើជា​ថ្នាំ​បំពោក​លើ​របួស​ផ្សេងៗ​៕

ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា​ ​
© រក្សាសិទ្ធិដោយ thmeythmey.com