ពីនេះ ពីនោះ
ភ្ជុំ​នៅ​ភូមិ​ខ្ញុំ​
25, Sep 2016 , 4:08 pm        
រូបភាព
ដោយ:
ភ្ជុំ​នៅ​ភូមិ​ខ្ញុំ​
​កំណាព្យ​បទ ប​ថ្យា​វដ្ត​



​ក្រឹម​ក្រាញ់​លេងខ្លួន​ក្អាត់​ពួន​គុម្ព​ស្រូវ​
​ទឹក​ជន់​លិច​ផ្លូវ​ក្លិន​ស្រូវ​ប្រហើរ​
​ពូ​ចងសន្ទូច​ហួច​ច្រៀង​បណ្តើរ​
​ព្រោះ​ឃើញ​មីង​ដើរ​ដៃ​យូរ​ស្រា​ក់បាយ​។​

​កុកគ្រោង​កុកក្រក​ហក់​ហើរ​សប្បាយ​
​ចង្វា​ខ្វល់ខ្វាយ​កំពឹស​ខ្វែងខ្វាត់​
​ឆ្លូញ​ឆ្លាត​ហៅ​ឆ្លាំង​តាំង​លាក់ខ្លួន​បាត់​
​ក្រែង​កុក​ចែង​ចាត់​ចាប់​ជា​ចំណី​។​

​ឯនាយ​ដងអូរ​ពូ​បបក់ត្រី​
​ក្មេង​ជិះ​ក្របី​ហាក់​មិន​ខ្វាយខ្វល់​
​អ៊ុំ​ជិះរទេះ​ដឹកស្រូវ​តាម​ថ្នល់​
​រសៀល​មកដល់​អ្នកភូមិ​ទៅ​វត្ត​។​

​ម៉ោង​៤​ទាបភ្លឺ​ឮសូរ​តែ​មាត់​
​មិន​ភ្លេចភ្លាំង​ភ្លា​ត់ទៅ​បោះ​បាយបិណ្ឌ​
​យាយ​តា​ពុក​ម៉ែ​ខ្លះ​នៅ​ថែ​ក្បិន​
​មិន​ឲ្យ​ហោច​ហិន​បាត់​ទំនៀម​ខ្មែរ​។​

​ក្មេងៗ​ក្នុងភូមិ​ក៏​រួម​ចូល​ថែ​
​ទាន់សម័យ​តែ​មិន​ចោល​បុរាណ​
​ភ្ជុំបិណ្ឌ​អ្នកភូមិ​រួម​ជុំ​សុខសាន្ត​
​រឿង​ភូមិ​ខ្ញុំ​បានបញ្ចប់​ត្រឹមហ្នឹង​៕

និពន្ធ​ដោយ ប៉ាកកា ខ្មៅ​!


© រក្សាសិទ្ធិដោយ thmeythmey.com