បទយកការណ៍ / បទសម្ភាសន៍
«Chit Chat Career» ជួយ​យុវជន​ឲ្យ​កំណត់​គោលដៅ​ជីវិត និង​ជំនាញ​សិក្សា​ច្បាស់លាស់​
25, Sep 2016 , 5:23 pm        
រូបភាព
ដោយ:
ការកំណត់​គោលដៅ​ជីវិត និង​ការជ្រើសរើស​ជំនាញ​សិក្សា ពិតជា​មានការ​ពិបាក​ខ្លាំងណាស់​សម្រាប់​យុវជន​មួយចំនួន​។ ដើម្បី​ចែករំលែក​ចំណេះដឹង​របស់ខ្លួន កញ្ញា ប្រសើរ ម៉ូ​លីកា ដោយមាន​ការសហការ​ជាមួយ​មិត្តភក្តិ​មួយចំនួន បានសម្រេច​បង្កើត​អង្គការ​មួយ​ដែលមាន​ឈ្មោះថា អង្គការ​បណ្តុះបណ្តាល​ជំនាញ និង​អាជីព (MACA) ។



«Chit Chat Career» គឺជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ផ្សេងទៀត ដែល​ក្រុមការងារ​ស្ម័គ្រចិត្ត​នៃ​អង្គការ MACA កំពុង​អនុវត្ត​ដើម្បី​ជួយ​យុវជន​ដែល​មិនទាន់​ស្គាល់​ខ្លួនឯង​ច្បាស់ ចាប់ផ្តើម​ស្វែងយល់​ពី​ខ្លួនឯង ដោយ​ចាប់ផ្តើម​កំណត់​គោលដៅ​ជីវិត​, ជ្រើសរើស​ជំនាញ​សិក្សា និង​ធ្វើ​ការងារ​ណា​ដែល​ពួកគេ​ស្រឡាញ់​ចូលចិត្ត​។ នេះ​ជាការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ នៃ​សកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ និង​សកល​វិ​ទ្យ​ល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ប្រសើរ ម៉ូ​លីកា​។​

​តើ​ហេតុអ្វី​បានជា​និស្សិត​ភាគច្រើន​សិក្សា​ខុស មុខជំនាញ​ដែល​ពួកគេ​ស្រឡាញ់​? តើ​ការកំណត់​គោលដៅ​ជីវិត និង​ការ​ជ្រើស​រើ​ល​ជំនាញ​សិក្សា​មួយ​ដែល​ត្រឹមត្រូវ មាន​សារសំខាន់​អ្វីខ្លះ​?

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក ជាង សំណាង អ្នកសារព័ត៌មាន​ថ្មីៗ និង​កញ្ញា ប្រសើរ ម៉ូ​លីកា ស្ថាបនិក​ម្នាក់ នៃ​អង្គការ​បណ្តុះបណ្តាល​ជំនាញ និង​អាជីព ដូចតទៅ​៖





Tag:
 Chit Chat Career
  MACA
  កញ្ញា ប្រសើរ ម៉ូ​លីកា
© រក្សាសិទ្ធិដោយ thmeythmey.com