កីឡាជាតិ
ជាតិ
FFC ចាប់ផ្តើមលក់សំបុត្រសម្រាប់ទស្សនាការប្រកួតមិត្តភាពអន្តរជាតិជាមួយហុងកុង និងស្រីលង្កា
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ចាប់ផ្តើមលក់សំបុត្រពីថ្ងៃចន្ទ ទី២៦ ខែកញ្ញា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាបន្តបន្ទាប់ជាមួយហុងកុង និងស្រីលង្កា នៅពហុកីឡដ្ឋានជាតិ។ យោងតាមទំព័រហ្វេសប៊ុក FFC តម្លៃសំបុត្រសម្រាប់ការប្រកួតនីមួយៗ គឺមានតម្លៃ១០ ០០០រៀល និង៥០០០រៀល ។
ការប្រកួតមិត្តភាពជាមួយហុងកុង នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែតុលា ហើយ៣ថ្ងៃបន្ទាប់ទៀត កម្ពុជានឹងតទល់ជាមួយស្រីលង្កា។ ការប្រកួតនឹងចាប់ផ្តើមពីម៉ោង៦ និង៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិដូចគ្នា។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់នៅប្រទេសសិង្ហបុរី ប្រើប្រាស់ការប្រកួតមិត្តភាពទាំងនោះ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះ AFF Suzuki Cup នៅពាក់កណ្តាលខែតុលា ដោយត្រូវទទួលឡាវ ទីម័រខាងកើត និងព្រុយណេ។ ក្រុមដែលទទួលបានពិន្ទុខ្ពស់ជាងគេ នឹងទទួលបានកៅអីក្នុងពូល B សម្រាប់ការប្រកួតជុំចុងក្រោយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម នៅរង់ចាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com