អន្តរជាតិ
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​នៅ​ចុងខែ​នេះ​
25, Sep 2016 , 11:19 pm        
រូបភាព
លោក Rodrigo Duterte (ស្តាំ) ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅឡាវកន្លងមក
លោក Rodrigo Duterte (ស្តាំ) ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅឡាវកន្លងមក
ដោយ: ថ្មីៗ
​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​២៩ ខែកញ្ញា​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ ដែល​បាន​ដកស្រង់​សម្តី​សមាជិក​ជាន់ខ្ពស់​ម្នាក់រ​បស់​រដ្ឋាភិបាល​ហ្វីលីពីន​។​



​លោក Martin Andanar លេខា​ការិយាល័យ​ទំនាក់ទំនង​ប្រធានាធិបតី​ហ្វីលីពីន បាន​និយាយ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​រដ្ឋ​ថា លោក Duterte នឹង​ជួប​ជាមួយ​អ្នកជំនួយ រួមទាំង​សហគមន៍​ហ្វីលីពីន នា​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​វៀតណាម​។​

​វៀតណាម នឹង​ក្លាយជា​គោលដៅ​ទី​បី​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Duterte បន្ទាប់ពី​លោក​កាន់កាប់​ដំណែង​ប្រធានាធិបតី​នៅ​ហ្វីលីពីន បន្ទាប់ពី​ឥណ្ឌូនេស៊ី និង​ឡាវ ដែល​លោក​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ដើមខែ​កន្លងមក​។ ជប៉ុន​នឹង​ក្លាយជា​គោលដៅ​បន្ទាប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ហ្វីលីពីន រូបនេះ​៕


Tag:
 Duterte
  ហ្វីលីពីន​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com