អត្ថបទពាណិជ្ជកម្ម
ពណ៌​ដែល​អ្នក​ប្រាថ្នា គឺ កំពូល​ស្មា​ត​ហ្វូ​ន Huawei P9 ពណ៌​ផ្កាឈូក​មាស បង្ហាញខ្លួន​លើ​ទីផ្សារ​កម្ពុជា​ហើយ​
26, Sep 2016 , 9:05 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី រសៀល ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ក្រុមហ៊ុន Huawei បានបង្ហាញ​វត្តមាន ជា​ផ្លូវការ​របស់ កំពូល​អធិរាជ ស្មា​ត​ហ្វូ​ន បំពាក់​កាមេរ៉ា​ភ្លោះ Leica គ្មាន​ពីរ គឺ Huawei P9 ពណ៌​ផ្កាឈូក​មាស  ព្រមទាំង​បើកទទួល​កា​រក​ម្ម៉​ង់​ទុក​មុន​ពី​អតិថិជន និង​អ្នក ប្រើប្រាស់ របស់ខ្លួន នៅ​សាល​រោងភាពយន្ត Major Cineplex ផ្សារ​ទំនើប​អ៊ី​អន​។

​ក្រោយពេល​ធ្វើការ​អភិវឌ្ឍ​ខ្លួន​និង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ដែល​នាំយក​បច្ចេកវិទ្យា​កាមេរ៉ា Leica មក​ប្រើ​ក្នុង ស្មា​ត​ហ្វូ​ន រួម​ជាមួយនិង​អេក្រង់​ទំហំ ៥.២ អ៊ិ​ញ Full HD Resolution​។ កាមេរ៉ា​ភ្លោះ ទំហំ​១២ មេ​ហ្គា​ភិ​ច​សែ​ល អាច​ថតរូប​បាន​ស្អាត​ច្បាស់​ទោះជា​នៅក្នុង​ទីកន្លែង​ពន្លឺ​តិច​ឬ​ងងឹត និង​ធាតុ​ផ្សំ​ពិសេសៗ​មួយចំនួនទៀត បានធ្វើ​ឲ្យ Huawei P9 ទទួលបាន​ពានរង្វាន់ European  Consumer Smartphnone ២០១៦-២០១៧ ពី EISA ដែលជា​ពានរង្វាន់​លើ​រូបភាព​និង សម្លេង​ពី​សហភាព​អឺរ៉ុប​។



​ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អ្នកប្រើប្រាស់ ក្រុមហ៊ុន Huawei បាន​បញ្ចេញ​នូវ កំពូល​អធិរាជ ស្មា​ត​ហ្វូ​ន Huawei P9 ពណ៌​ផ្កាឈូក​មាស​មួយទៀត បន្ថែម​ពីលើ​ពណ៌​មាស​និង​ប្រផេះ​។ ក្រុមហ៊ុន​រំពឹងថា​ការបង្ហាញ​ខ្លួន​របស់ P9 ពណ៌​ផ្កាឈូក​មាស​នៅ​កម្ពុជា នឹង​ជា​ព្រឹ​ត្ត​ការណ៍​មួយ ដែល​នឹងធ្វើ​ឲ្យ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កម្ពុជា​កក្រើក​ម្តងទៀត ដោយសារតែ​ភាព​ប្រណីត និង​ស្រស់ស្អាត នៃ​ពណ៌​របស់​វា​។​

​លោក Jason នាយក Huawei Mobile Device ប្រចាំ​កម្ពុជា   បាន​មានប្រសាសន៍ថា​៖ « មូលហេតុ​ដែល ក្រុមហ៊ុន​Huawei នាំយក P9 ផ្កាឈូក​មាស មកកាន់​កម្ពុជា គឺ​ព្រោះតែ​យើង​ចង់​ផ្តល់ជូន​អតិថិជន​នូវ​ជម្រើស​ពណ៌​ថ្មី​មួយ​ផ្សេងទៀត​ដល់​ពួកគាត់​។ យើង​ពេញ​ចិត្តនឹង​ផ្តល់នូវ​ជម្រើស​ជាច្រើន​ដល់​អតិថិជន​របស់​យើង​។ រហូតមកទល់ ពេលនេះ  យើង​មាន  P9 ពណ៌​មាស ប្រផេះ ហើយ​ពេលនេះ​គឺ​ពណ៌​ផ្កាឈូក​មាស​។​»

​សូមបញ្ជាក់​ផងដែរ​ថា HuaweiP9 ផ្កាឈូក​មាស ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​អ្នក ប្រើប្រាស់​កម្ពុជា ដោយ​ទទួលបាន​ការបញ្ជាទិញ​ទុក​មុនរ​តាមរយៈ​គេហទំព័រ​ហ្វេ​ស​បុក Huawei Mobile Cambodia លើសពី​ការរំពឹងទុក​។ ហើយ​អ្វីដែល​ពិសេស​នោះ គឺ​ការបញ្ជាទិញ នា​ថ្ងៃនេះ នឹងមាន​ការផ្តល់ជូន​បន្ថែម​ដល់​អតិថិជន មានដូចជា ជើង​កាមេរ៉ា​ថតរូប (Tripod + Selfie + Remote control)
​និង ស្រោម​ទូរ​សព្ទ Original ។ លើសពីនេះ​ទៀត អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន Huawei P9 ទាំងអស់ អាច​រីករាយ​នឹង​ការផ្តល់ជូន ជាច្រើន​ពី​ដៃគូ​សហការ​របស់ Huawei គឺ Smart Axiata​។​



​រាល់​ការ​ជាវ HuaweiP9 ពណ៍​ផ្កាឈូក​មាស ក៏ដូចជា​ពណ៌​ផ្សេងទៀត លោក​អ្នកនឹង​ទទួលបាន ការប្រើប្រាស់​គម្រោង Power+ ប្រចាំ​សប្តាហ៍​របស់​ក្រុមហ៊ុន Smart ដោយ​ឥត​គិតលុយ រហូតដល់ ១៦ សប្តាហ៍​ព្រមទាំង​លេខ​ពិសេស​មួយ ដើម្បី​ទទួលបាន​ការរីករាយ ជាមួយ​អ៊ិន​ធឺ​ណែ​ត​ល្បឿន​លឿន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយ 4G LTE របស់​ក្រុមហ៊ុន Smart ដែល​ពិតជា​សក្តិសម​ជាមួយ Huawei P9​។​

​សម្រាប់​ពត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​៖ htt​p​://​cons​um​​er.​h​ua​we​i.​com​/kh​/​index​.​htm
​ទូរ​សព្ទ Hotline ផ្នែក​សេវាកម្ម​: ចុច​លេខ 1800206688 រួច​ចុច​បញ្ជូន (​ទូរ​សព្ទ​បាន​ដោយ​មិន​គិតថ្លៃ បើទោះបី​គ្មាន​ទឹកប្រាក់​ក្នុង​គណនី​)

​អំពី​ក្រុមហ៊ុន Huawei Consumer BG
​ផលិតផល និង​សេវាកម្ម​របស់ Huawei មាន​វត្តមាន​ក្នុងប្រទេស​ច្រើនជាង ១៧០ ប្រទេស ហើយ​កំពុង នឹង​ត្រូវបាន​ប្រើបាស់​ដោយ​មួយ​ភាគបី នៃ​ប្រជាជន​ទូទាំង​សកលលោក ដោយ​ជាប់ ជា​ក្រុមហ៊ុន ស្មា​ត​ហ្វូ​ន​លក់ដាច់​ជាងគេ​បំផុត​លំដាប់ថ្នាក់​លេខ​៣ ក្នុង​ឆ្នាំ ២០១៥​។ ការិយាល័យ R&D ចំនួន​១៦​កន្លែង​ត្រូវបាន​រៀបចំឡើង​លើទឹក​ដី​សហរដ្ឋ​អា​មេ​រិច អាល្លឺម៉ង់ ស្វី​ដិ​ន រុស្ស៊ី ឥណ្ឌា និង​ចិន​។ Huawei Consumer BG គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Huawei ក្នុងចំណោម​ក្រុម ហ៊ុន​ទាំង​៣ ហើយ​ធ្វើ​ការផលិត និង​គ្រប់គ្រង​លើ​ស្មា​ត​ហ្វូ​ន កំ​ព្យូ​ទ័​រ និង​tablets ឧបករណ៍ប្រើប្រាស់ ដែល​អាច​ពាក់​និង​ខ្លួន​បាន និង​សេវា​ផ្ទុក​ឯកសារ​លើ​អ៊ិន​ធើ​ណិ​ត (Cloud services) -​ល​=​។ បណ្តាញ​ជុំវិញ​សកលលោក​របស់ Huawei ត្រូវបាន​បង្កើតឡើង​អស់​រយៈពេល ២០​ឆ្នាំ​មក ហើយ ក្រោម​ជំនាញ​ផ្នែក​ទូរគមនាគមន៍ និង​មានការ​ប្តេជ្ញា​ក្នុងការ​នាំយក​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​
​បង្អស់​ឲ្យ​អតិថិជន​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ htt​p​:​/​/co​​​n​s​​ume​r​.​​​​hua​​​wei​.c​om​​​.​​kh
 
 សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei Consumer BG សូម​តាមដាន​ជាមួយ​ពួកយើង​តាមរយៈ​៖
Facebook: HYPERLINK "http:​//faceb​​o​ok​​.co​​​m​/​Hu​​awei​​D​​​evice​"facebo​​ok​​.com​​​​​​​/Hua​we​i​D​evic​e
Twitter: HYPERLINK "http:​//twitter​.co​​m/​Hu​awe​​​Device​​​​​"​twitter.​​​com​/​​Hua​​​wei​Device
YouTube: HYPERLINK "http://​youtube​.com/​HuaweiDevice​"youtube​.co​m/​Hu​aw​ei​D​evice
Instagram: HYPERLINK "https://instagra​m.com​/huaweiconsu​m​r"https://in​stagra​m.com/hua​weico​nsu​mer
  ​​
(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com