អត្ថបទពាណិជ្ជកម្ម
Ice Park Skating School ចែក​វិ​ញ្ញាប​ន​ប័ត្រ​ដល់​សិស្ស​អាហារ​រូបករណ៍​ចំនួន​៦១​នាក់ ត្រីមាស​ទី​៣
26, Sep 2016 , 10:52 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ទីលាន Ice Park Cambodia ផ្សារ​ទំនើប អ៊ី អន ជាន់​ទី​៤ សាលាបង្រៀន​ជិះ​ស្គី​ទឹកកក Ice Park Cambodia បាន​ចែក​វិ​ញ្ញាប​ន​ប័ត្រ​ដល់​សិស្ស​អាហារ​រូបករណ៍​ឆ្នាំ​២០១៦​ចំនួន​៦១​នាក់ អាយុ​ពី​០៦​ឆ្នាំ ដល់ ១២​ឆ្នាំ ដែល​បានបញ្ចប់​ត្រីមាស​ទី​៣ និង​ទទួលបាន​ជោគជ័យ​នៃ​ជំនាញ​ជិះ​ស្គី​ទឹកកក​។ សិស្ស​ទាំងអស់​បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​ទៅតាម​កម្រិត​ធ្វើ​តេស​របស់​ពួកគេ ហើយ​មកទល់នឹង​ត្រីមាស​ទី​៣​នេះ Ice Park Cambodia ទទួលបាន​សិស្ស​ហ្វឹកហាត់​ជោគជ័យ​ដល់​កម្រិត​ចំនួន​៤ គឺ​៖

​កម្រិត ១ Pre-Alpha ចំនួន ៥ នាក់ (​ស្រី ០២​នាក់​)​    ​    ​
​កម្រិត ២ Alpha ចំនួន ២២ នាក់ (​ស្រី ១៧​នាក់​)​    ​    ​
​កម្រិត ៣ Beta ចំនួន ១៩ នាក់ (​ស្រី ១០​នាក់​)
​កម្រិត ៤ Gamma ចំនួន ១៥ នាក់ (​ស្រី ១០​នាក់​)
​សរុប ៦១​នាក់ (​ស្រី ៣៩​នាក់​)

​អាហារូបករណ៍​សម្រាប់​ឆ្នាំ​២០១៦​នេះ​នឹង​បន្ត​ត្រីមាស​ទី​៤​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ហើយ​ចប់​ទាំងស្រុង​ត្រឹម​ត្រីមាស​ទី​៤ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦​។

​ការបើក​ទំព័រ​ថ្មី​សម្រាប់​អាហារ​រូបករណ៍​ឆ្នាំ​២០១៧ នឹង​រៀបចំ​ហ្វឹកហាត់​នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៧​។ អាហារ​រូបករណ៍​ថ្មី​ឆ្នាំ​២០១៧​នេះ នឹង​ផ្តល់ជូន​សិស្សានុសិស្ស​អាយុ​ចាប់ពី​៥​ឆ្នាំ ដល់​១៧​ឆ្នាំ ខុសគ្នា​កាលពី​ឆ្នាំមុន ដោយ​មូលហេតុ សហព័ន្ធ​ស​ង្ឈឹ​ម​ថា ប្រទេស​កូរ៉េខាងត្បូង​នឹងមាន​កម្មវិធី​ហ្វឹកហាត់​ដល់​កីឡាករ​-​ការិនី​វ័យក្មេង​ចាប់ពី​អាយុ​១៣ ដល់​១៧​ឆ្នាំ ដូច​កាលពីដើមឆ្នាំ​២០១៦​។ សហព័ន្ធ​ស្គី​ទឹកកក​កម្ពុជា​នឹង​កំណត់​ចំនួន​ត្រឹមតែ​៥០​នាក់​ដំបូង​សម្រាប់​ត្រីមាស​ទី​១ ព្រោះ​នៅមាន​សិស្ស​អាហារ​រូបករណ៍​ចាស់ ដែល​គាត់​ត្រូវ​នៅ​បន្ត​ហ្វឹកហាត់​បន្ថែម​។ សហព័ន្ធ​ស្គី​ទឹកកក​កម្ពុជា​នឹង​ប្រមូល​អត្ត​ព​លិ​ក​ថ្នាល​ដែលមាន​ជំនាញ​ខ្ពស់​ជាងគេ មក​ហ្វឹកហាត់​ដាច់ដោយឡែក ហើយ​សហព័ន្ធ​ស​ង្ឈឹ​ម​ថា​កីឡាករ​-​ការិនី ថ្នាល អាច​វិវឌ្ឍន៍ និង​មាន​សមត្ថភាព​ពេល​លេញ ដើម្បី​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​២០២៣​បាន​។



“​យើង​រង់​ចាំមើល​លទ្ធផល​អាហារ​រូបករណ៍​ឆ្នាំ​២០១៧ នៃ​របាយការណ៍​ត្រីមាស​ទី​១ ថា​តើ​មានការ​រីកចម្រើន​ដល់​កម្រិតណា ហើយ​សម្រាប់​ត្រីមាស​ទី​២ សហព័ន្ធ​ស្គី​ទឹកកក​កម្ពុជា​នឹង​បើកទទួល​សិស្ស​បន្ថែមទៀត​ដោយយោង​លើ​លទ្ធផល​នៃ​ត្រីមាស​ទី​១​។​“

​ការចុះឈ្មោះ​សិស្ស​អាហារ​រូបករណ៍​ឆ្នាំ​២០១៧ ត្រូវធ្វើឡើង​នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៦ ហើយ​កាល​ផុតកំណត់​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦​។

​ដោយឡែក​សិស្ស​ដែល​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​ថ្ងៃនេះ នឹងចូលរួម​ប្រកួត​ជា​មិត្តភាព នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ២​រសៀល​-៦​ល្ងាច នៅ​ទីលាន Ice Park Cambodia ជាន់​ទី​០៤ ផ្សារ​ទំនើប អ៊ី អន ភ្នំពេញ​។ ទន្ទឹមនឹង​ការទទួល​ពាក្យ​ចូល​ប្រកួត​នេះ Ice Park Cambodia ក៏​បើក​ការទទួល​ពាក្យ​សម្រាប់​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Skate Bangkok នៅ​ប្រទេស​ថៃ​ផងដែរ ដែល​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៨ ដល់​១១ ខែធ្នូ ឆ្នាំ​២០១៦​។ ហើយ​បន្ទាប់ពី​ការវិល​ត្រលប់មក​កម្ពុជា​វិញ Ice Park Cambodia នឹងមាន​កម្មវិធី​ពិសេស​១​ទៀត​មាន​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា គឺ​កម្មវិធី Christmas Show 2016 ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៤ និង​២៥​ខែធ្នូ ឆ្នាំ​២០១៦ នៅ​ទីលាន Ice Park Cambodia ។
​ការ​ផុតកំណត់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦​។







( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com