អត្ថបទពាណិជ្ជកម្ម
Hitachi សម្ពោធ​ជណ្តើរយន្ត​ប្រអប់​គ្មាន​បន្ទប់​ម៉ាស៊ីន​ម៉ូ​ដែល​ថ្មី​​សម្រាប់​ទីផ្សារ​អាស៊ី និង​មជ្ឈិមបូព៌ា
26, Sep 2016 , 12:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Hitachi, Ltd. និង​ក្រុមហ៊ុន Hitachi Building Systems Co., Ltd. បានប្រកាស​នៅថ្ងៃនេះ​ថា នៅ​ថ្ងៃទី​៣០ កញ្ញា ពួកគេ​នឹង​សម្ពោធ​ជណ្តើរយន្ត​ប្រអប់​គ្មាន​បន្ទប់​ម៉ាស៊ីន​ថ្មី​មួយ សម្រាប់​ទីផ្សារ​អាស៊ី និង​មជ្ឈិមបូព៌ា ។ ជណ្តើរយន្ត​នេះ នឹងត្រូវ​ដាក់​សម្ពោធ​ជា​បណ្តើរ​នៅតាម​បណ្តា​ប្រទេស​នានា ក្នុង​តំបន់​ទាំងពីរ​នេះ ។​

​ជណ្តើរយន្ត​ម៉ូ​ដែល​ថ្មី​នេះ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​ជប៉ុន និង​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី​បំផុត​របស់​ក្រុមហ៊ុន Hitachi ។ ក្រៅពី​ការ​រចនា​ល្អឥតខ្ចោះ​របស់​វា ជណ្តើរយន្ត​នេះ​មាន​ស្តង់ដារ​មូលដ្ឋាន​ពិសេស ដែល​អាចបំពេញ​តាម​ស្តង់ដារ​ផ្សេងៗ​គ្នា នៅតាម​ប្រទេស​នីមួយៗ និង​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស និង​ប្រកប​ភាពបត់បែន​ខ្ពស់ ទៅនឹង​តម្រូវការ​របស់​អតិថិជន ។ វា​មាន​លក្ខណៈពិសេស និង​មុខងារ​ចុងក្រោយ​បំផុត ដែល​បាន​រចនា​ឡើង​សម្រាប់​ទីផ្សារ​ជប៉ុន ពោលគឺ មាន​សុវត្ថិភាព​ខ្ពស់ ស្របតាម​ស្តង់ដារ​សុវត្ថិភាព​ឧបករណ៍​អេឡិចត្រូនិក ។ វា​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការដែល​អាច​ស្តារឡើងវិញ និង​អំពូល LED ដែល​សន្សំសំចៃ​ថាមពល ព្រមទាំង​មាន​ម៉ាស៊ីន​បញ្ចេញ​អ៊ីយ៉ុង និង​កម្ចាត់​ក្លិន ដែល​ធ្វើឱ្យមាន​បរិស្ថាន​ស្អាត និង​មាន​ផាសុកភាព​នៅក្នុង​ប្រអប់​ជណ្តើរយន្ត ។​

​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​តម្រូវការ​ខ្ពស់​សម្រាប់​ជណ្តើរយន្ត​ប្រអប់​គ្មាន​បន្ទប់​ម៉ាស៊ីន នៅក្នុង​ទីផ្សារ​អាស៊ី និង​មជ្ឈិមបូព៌ា ។ ជណ្តើរយន្ត​ប្រអប់​គ្មាន​បន្ទប់​ម៉ាស៊ីន គឺ​ត្រូវបាន​រចនា​ឡើង​ដោយ​គ្មាន​បន្ទប់​ម៉ាស៊ីន ដែលជា​ទូទៅ​គេ​ដំឡើង​ម៉ាស៊ីន​អូស ឧបករណ៍​បញ្ជា និង​ឧបករណ៍​សណ្តោង​ផ្សេងទៀត នៅក្នុង​បន្ទប់​នេះ ។ ពោលគឺ ឧបករណ៍​ទាំងអស់នេះ​ត្រូវបាន​បំពាក់​នៅក្នុង​ច្រក​សណ្តោង​ស្រាប់​តែម្តង ។​

​លក្ខណៈពិសេស​នៃ​ផលិតផល​នេះ​គឺ ១. សុវត្ថិភាព​ខ្ពស់​៖ ខណៈ​ជណ្តើរយន្ត​ធម្មតា​ប្រើ​ឧបករណ៍​សុវត្ថិភាព​មេកានិច ដូចជា កុងតាក់ និង​សិន​ស័​រ ជណ្តើរយន្ត​ថ្មី​នេះ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​សុវត្ថិភាព​អេឡិចត្រូនិក​ទំនើប ដែល​ផ្តល់​ភាពជាក់លាក់​ខ្ពស់​តាមរយៈ​ប្រព័ន្ធគ្រប់គ្រង​ដោយ​មីក្រូ​កុំព្យូទ័រ​ថ្មី​មួយ ដែល​ផ្តល់ជូន​នូវ​សុវត្ថិភាព​កាន់តែ​ខ្ពស់ ។ នេះ​គឺជា​បច្ចេកវិទ្យា​ថ្មី ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​គ្រប់គ្រង​ជណ្តើរ​យន្ត​ល្បឿន​លឿន​របស់​ក្រុមហ៊ុន Hitachi ដែល​អាច​សណ្តោង​ឡើង​ក្នុង​ល្បឿន ១២០០​ម៉ែត្រ​/​នាទី ។ សិន​ស័​រ​អាំង​ហ្វ្រា​ក្រហម​មួយ ត្រូវបាន​បំពាក់​នៅ​នឹង​ទ្វារ​ជណ្តើរយន្ត ដែល​ការពារ​អ្នកប្រើប្រាស់​ដែល​ចេញ​-​ចូល​ជណ្តើរយន្ត មិនអោយ​ជាប់​ខ្លួន​នៅ​នឹង​ទ្វារ ។  សិន​ស័​រ​នេះ ក៏​នឹង​លោត​ភ្លើង​ក្រហម​ផងដែរ ដើម្បី​ផ្តល់ដំណឹង​ដល់​អ្នកប្រើប្រាស់ ថា​ទ្វារ​កំពុង​បិទ ។ ២. សន្សំសំចៃ​ថាមពល​៖ ជណ្តើរយន្ត​ម៉ូ​ដែល​ថ្មី​នេះ ប្រើ​អំពូល LED នៅក្នុង​ប្រអប់​ជណ្តើរយន្ត ដែល​ជួយ​កាត់បន្ថយ ការប្រើប្រាស់​ថាមពល​ក្នុងការ​បំភ្លឺ​ភ្លើង តិចជាង​ជណ្តើរយន្ត​ធម្មតា ដែល​ប្រើ​អំពូល​ម៉ែត្រ ។ លើសពីនេះ​ទៀត ឧបករណ៍​អូស​សណ្តោង អាច​ដើរតួ​ជា​ម៉ាស៊ីនភ្លើង​តូច​មួយ និង​បញ្ចេញ​ថាមពល​ត្រឡប់​ទៅ​ផ្គត់ផ្គង់​ក្នុង​អគារ​វិញ ។ ៣. ផាសុកភាព​៖ ម៉ាស៊ីន​បញ្ចេញ​អ៊ីយ៉ុង​មួយ ត្រូវបាន​ដំឡើង​នៅក្នុង​ប្រអប់​ជណ្តើរយន្ត ដើម្បី​បញ្ចេញ​អ៊ីយ៉ុង​ការពារ និង​កម្ចាត់​ក្លិន ដែល​ជួយ​រក្សា​ខ្យល់​នៅក្នុង​ជណ្តើរយន្ត​ឲ្យ​ស្អាត​បរិសុទ្ធ ។ និង ៤. ការ​រចនា​៖ ជណ្តើរយន្ត​ថ្មី​នេះ​ត្រូវបាន​រចនា​ឡើង ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ច្រើន​សណ្ឋាន ។ វា​បំពេញ​តាម​លក្ខណៈពិសេស​ចុងក្រោយ​បំផុត សម្រាប់​ការ​ទីផ្សារ​ជប៉ុន ព្រមទាំង​មានការ​រចនា​ម៉ូដ​ពិតាន​ថ្មីៗ អេក្រង់​បញ្ជា​គ្រី​ស្តា​ល់ ដែល​បង្ហាញ​ព័ត៌មាន​ច្រើន​ប្រភេទ និង​ការ​រចនា​ប្រកបដោយ​គុណភាព​ជាច្រើន​ផ្សេងទៀត ។​

​ក្រុមហ៊ុន Hitachi នឹង​ចាប់ផ្តើម​លក់​ជណ្តើរយន្ត​ម៉ូ​ដែល​ថ្មី​នេះ​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាស៊ី ដូចជា ប្រទេស​ថៃ ហ្វីលីពីន និង​ឥណ្ឌា ជាដើម ។ តាមរយៈ​សកម្មភាព​ទាំងនេះ ក្រុមហ៊ុន​រំពឹងថា នឹងមាន​ការបញ្ជាទិញ​ប្រមាណ ៥​ពាន់​គ្រឿង ពី​តំបន់​ទាំងពីរ​នេះ ។ ជាមួយនឹង​ការសម្ពោធ​ម៉ូ​ដែល​ជណ្តើរយន្ត​ថ្មី​នេះ ក្រុមហ៊ុន​នឹង​អាច​ផ្តល់ជូន​អតិថិជន នូវ​សេវាកម្ម​កាន់តែ​ឆាប់រហ័ស និង​មាន​ភាពបត់បែន​កាន់តែច្រើន ។​

​អំពី​ក្រុមហ៊ុន Hitachi, Ltd.
​ក្រុមហ៊ុន Hitachi, Ltd. (TSE: 6501) មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន និង​ព្យាយាម​បង្កើត​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងការ​រស់នៅ ។ ប្រាក់ចំណូល​បូកសរុប​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំ ២០១៥ (​គិត​ត្រឹម​ថ្ងៃទី​៣១ មីនា ២០១៦) មាន​ចំនួន ១០.០៣៤,៣ ពាន់​លាន​យ៉េន (​ឬ ៨៨,៨ ពាន់​លាន​ដុល្លារ​) ។ ក្រុមហ៊ុន Hitachi Group គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​លំដាប់ថ្នាក់​អន្តរជាតិ​មួយ ក្នុងការ​ច្នៃប្រឌិត​បច្ចេក​វិទ្យា​សង្គម​ថ្មីៗ និង​មាន​បុគ្គលិក​ប្រមាណ ៣៣៥​ពាន់​នាក់ នៅ​ទូទាំង​ពិភពលោក ។ តាមរយៈ​ការសហការ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ក្រុមហ៊ុន Hitachi បាន​បង្កើត​ដំណោះស្រាយ​ដល់​អតិថិជន​ជាច្រើន ក្នុង​វិស័យ​ផ្សេងៗ​ដូចជា វិស័យ​ផ្គត់ផ្គង់​ថាមពល វិស័យ​ឧស្សាហកម្ម អាជីវកម្ម​ចែកចាយ វិស័យ​ទឹកស្អាត ការអភិវឌ្ឍ​ទីក្រុង វិស័យ​ហិរញ្ញវត្ថុ វិស័យ​រដ្ឋាភិបាល និង​សាធារណៈ ព្រមទាំង​វិស័យ​សុខមាលភាព ទៀតផង ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន Hitachi សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​ក្រុមហ៊ុន គឺ http://www.hitachi.com ។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com