រូបត្លុក
រដូវភ្ជុំបិណ្ឌ៖ ថៅកែ និងកូនចៅ មានអារម្មណ៍ខុសគ្នា!
× ភ្នំពេញ៖ ថ្ងៃបុណ្យភ្ជុំបិណ្ឌធំកាន់តែខិតជិតមកដល់ ពលករចំណាកស្រុក ឬបុគ្គលិកដែលធ្វើការនៅឆ្ងាយពីស្រុកកំណើតតែងតែបង្ហាញអារម្មណ៍នឹកស្រុកកំណើត។ ពេលខ្លះ នឹកស្រុកខ្លាំងពេក ក៏ចេះតែទូរសព្ទទៅលេងមិត្តភក្តិបងប្អូនដោយភ្លេចមិនសូវបានធ្វើការងារឲ្យហ្មត់ចត់ឡើយ។ ភាពមិនសូវហ្មត់ចត់នៅពេលនេះ បានធ្វើឲ្យថៅកែមួយចំនួនមិនសូវសប្បាយចិត្តឡើយ។ ថៅកែមួយចំនួនមិនបានយល់ពីអារម្មណ៍បុគ្គលិកនៅរដូវភ្ជុំបិណ្ឌទេ ដោយពួកគាត់គិតតែពីផលិតភាពការងារប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com