កីឡាជាតិ
ជាតិ
កី​ឡករ​កីឡាការិនី​ប៉េតង់​កម្ពុជា​២​រូប​បន្ត​ស្វែងរក​មេដាយ​ពី​ព្រឹត្តិការណ៍ Beach Games នៅ​វៀតណាម​
27, Sep 2016 , 10:48 am        
រូបភាព
ដោយ:
 
​ក្រោយ​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​រលើ​វិញ្ញាសា​វាយ​គូ​បុរស​-​នារី កាលពី​ម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា នេះ​កីឡាករ​កីឡាការិនី​ប៉េតង់​កម្ពុជា​ពីររូប​បាន និង​កំពុង​បន្ត​ការប្រកួតប្រជែង​លើ​វិញ្ញាសា​ប្រកួត​១​នាក់​ទល់​១​នាក់​បុរស​-​នារី ដើម្បី​ស្វែងរក​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​ជើងឯក​ទ្វីបអាស៊ី Asian Beach Games នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​។

 
​កីឡាករ​ប៉េតង់​កម្ពុជា​ពីររូប​រួមមាន​កីឡាករ ញ៉ែម បូរ៉ា និង​កីឡាការិនី ដួង ឌី​ណា បាននិងកំពុង​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​គូប្រកួត​រៀងៗ​ខ្លួន​លើ​វិញ្ញាសា​ប្រកួត​១​នាក់​ទល់​១​នាក់​បុរស​-​នារី ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​ជើងឯក​ទ្វីបអាស៊ី​នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​។ ក្នុងនោះ​កីឡា​កីឡាករ ញ៉ែម បូរ៉ា  ដែល​ឈរ​នៅ​ពូ​ល​B ត្រូវ​ជួប​ប្រកួត​បើកឆាក​ជាមួយ​កីឡាករ Altangerel របស់​ប្រទេស​ម៉ុង​ហ្គោ​លី​នៅ​ម៉ោង​៩:០០​នាទី​។​
 
​បន្ទាប់មក​នៅ​ម៉ោង​១០:៣០​នាទី​រូបគេ​ត្រូវ​បន្ត​ជួប​កីឡាករ Hoi Giang របស់​ម្ចាស់ផ្ទះ​វៀតណាម មុន​ប៉ះ​កីឡាករ Goh Weee Teck របស់​សិង្ហ​បុរី​នៅ​ម៉ោង ១:៣០​នាទី​រសៀល និង​ចុងក្រោយ​ត្រូវ​ជួប​ជាមួយ​កីឡាករ Mienmany Lar របស់​ឡាវ​នៅ​ម៉ោង ៣:០០​នាទី​រសៀល​។​
 
​ដោយឡែក កីឡាការិនី ដួង ឌី​ណា ដែល​ឈរ​នៅ​ពូ​ល​A ត្រូវ​ប៉ះ​កីឡាការិនី Nguyen Thi Tran របស់​វៀតណាម នៅ​ម៉ោង​៩:០០​នាទី មុន​បន្ត​ជួប​កីឡាការិនី Goma Ayumi របស់​ជប៉ុន​នៅ​ម៉ោង​១០:៣០​នាទី​។ នៅ​ម៉ោង​១:៣០​នាទី​រូបគេ​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាការិនី Tan Quian Ni Janice របស់​ប្រទេស​សិង្ហ​បុរី ហើយ​ចុងក្រោយ​ត្រូវ​ប្រកួត​ជាមួយ​កីឡាការិនី Chao Guijin របស់​ចិន​នៅ​រសៀល​ម៉ោង​៤:៣០​នាទី​។​
 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​របស់​កីឡាករ​កីឡាការិនី​កម្ពុជា​ថ្ងៃនេះ​ដើម្បី​ស្វែងរក​ពិន្ទុ​ខ្ពស់​ប្រចាំ​ពូ​ល​នីមួយៗ​ពី​លេខ​១​ដល់​លេខ​២​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​២៨ ខែកញ្ញា ស្អែក​នេះ​។ ឆ្លងកាត់​ការប្រកួត​កាលពី​ព្រឹក​មិញ​កីឡាករ ញ៉ែម បូរ៉ា បាន​យកឈ្នះ​លើ​កីឡាករ​ម៉ុង​ហ្គោ​លី ក្នុង​លទ្ធផល​១៣​ទល់នឹង​២​។ ចំណែក​កីឡាការិនី ដួង ឌី​ណា បាន​ចាញ់​កីឡាការិនី​វៀតណាម ក្នុង​លទ្ធផល ១១​ទល់នឹង​៧​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ក្រុមកីឡា​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​របស់​កម្ពុជា​ដែលមាន​កីឡាករ ជុន សោភា និង ស៊ឹម ឃ្លោក ដែល​ឈរ​នៅ​ពូ​ល​D នឹង​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅថ្ងៃនេះ​ផងដែរ​។ បន្ទាប់ពី​ក្រុម​នេះ បាន​ចាញ់​ក្រុម​ថៃ​២​សិត​ទល់នឹង​១​សិត​(២-១) និង​បន្ត​ចាញ់​ក្រុម​ចិន​២​សិត​ទ​លើ​នឹង​០ កាលពី​ម្សិលមិញ​៕

Tag:
 ប៉េតង់​
  Beach Games 2016
© រក្សាសិទ្ធិដោយ thmeythmey.com