ជាតិ
លោក ទៀ បាញ់ ទៅ​ចូលរួម​ប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​អាមេរិក​
28, Sep 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នឹង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​២៩ ខែកញ្ញា ដល់​ថ្ងៃទី​១ ខែតុលា នៅ​កោះ​ហា​វ៉ៃ សហរដ្ឋអាមេរិក​។


​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​សហរដ្ឋអាមេរិក ជា​ឱកាសល្អ​មួយ​ដើម្បី​តាមដាន​កិច្ចពិភាក្សា​ប្រភព​ដោយ​ផ្លែផ្កា នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​(ADMM-Plus) ដែល​បាន​រៀបចំឡើង​កាលពី​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី និង​កិច្ចពិភាក្សា​របស់​មេដឹកនាំ​នៅក្នុង​កិច្ចប្រជុំ​កំពូល អាស៊ាន​-​សហរដ្ឋអាមេរិក កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ក្រុង Sunnylands រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក​។​
 
​កិច្ចប្រជុំ​នេះ ក៏​ជា​ផ្នែក​មួយ នៃ​ការបន្ត​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក នូវ​ការធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើងវិញ​ចំពោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បន្ត​ស្វែងរក​ឱកាស​ថ្មីៗ  ដើម្បី​គាំទ្រ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អាស៊ាន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​៕ 
 

Tag:
 ទៀ បាញ់​
 ​ អាស៊ាន​-​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com