កីឡាជាតិ
ជាតិ
សុខ ចាន់មាន ក្លាយជាកីឡាករទីមួយដែលឈ្នះមេដាយមាសពីព្រឹត្តិការណ៍ Asian Beach Games
× កីឡាករប៉េតង់ សុខ ចាន់មាន បានក្លាយជាម្ចាស់មេដាយមាសពីព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ីលើកទី៥ (Asian Beach Games) ដោយយកឈ្នះម្ចាស់ផ្ទះវៀតណាម Huynh Cong Tam នៅវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាវាយយកពិន្ទុ (Shooting) នៅក្រុងដាណាង ប្រទេសវៀតណាម នាថ្ងៃទី២៧ ខែកញ្ញា នេះ។
នៅវគ្គជម្រុះជុំទី១ សុខ ចាន់មាន បានបញ្ចប់ចំណាត់ថ្នាក់លេខ៤ស្ទួនដោយសម្រេចបាន២៦ពិន្ទុស្មើកីឡាករឡាវ Xamounty Somsamay ដោយនៅក្រោមកីឡាករថៃ ចិន-តៃប៉ិ និងវៀតណាម។ ឈានដល់ជុំទី២ ចាន់មាន រកបាន៣៦ពិន្ទុ ឈរចំណាត់ថ្នាក់ទី២ បន្ទាប់ពីកីឡាករវៀតណាម Huynh Gong Tam ដែលសម្រេចបាន៣៩ពិន្ទុ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចាន់មាន បានយកឈ្នះកីឡាករថៃ Songthung Wattanachai ក្នុងលទ្ធផល ២៣-២១ ។ មកដល់វគ្គផ្តាច់ព្រ័ត្រ ចាន់មាន បានតទល់ជាមួយកីឡាករម្ចាស់ផ្ទះវៀតណាម Huynh Cong Tam ក្នុងលទ្ធផល ៣២-១០។
បន្ទាប់ពីកីឡាការិនី កែ ឡេង រកបានមេដាយប្រាក់ជាលើកដំបូងក្នុងព្រឹត្តិការណ៍ Asian Beach Games ចាន់មាន បានក្លាយជាម្ចាស់មេដាយមាសដំបូងបំផុតផងដែររបស់កម្ពុជាក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់នេះ។
មេដាយសំរឹទ្ធបានទៅលើកីឡាករថៃ Sonthung Wattanachai និងកីឡាករចិន-តៃប៉ិ Wang Kuo-Chun៕
Tag:
សុខ ចាន់មាន
Asian Beach Games
ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com