អត្ថបទពាណិជ្ជកម្ម
ឱកាសពិសេស ពី LG BrandShop
× ដើម្បីចូលរួមក្នុងឱកាសបុណ្យភ្ជុំបិណ្យខាងមុខនេះ ហាងលក់គ្រឿងអេឡិចត្រូនិក LG BrandShop បានរៀបចំផ្តល់ជូននូវកម្មវិធីយ៉ាងពិសេសសម្រាប់អតិថិជនទាំងអស់ ដោយមានការបន្ថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាមួយការបញ្ចុះតម្លៃ និងអ្វីកាន់តែពិសេស គឺការបង់រំលស់ដោយគ្មានការប្រាក់ (ការប្រាក់ 0%) ជាមួយធនាគារ Aeon ។ កម្មវិធីនេះមាននៅតែ សាខារបស់ LG BrandShop តែប៉ុណ្ណោះ។
កម្មវិធីដ៏ពិសេសនេះ គឺផ្តើមពីថ្ងៃទី ១៩ ដល់់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៦។ ការបញ្ចុះតម្លៃ និងការថែមជូននេះ គឺមានសម្រាប់ផលិតផលថ្មីៗដូចជា ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពងសំឡេង និងទូរសព្ទដៃ ដែលទាំងអស់នោះ គឺសុទ្ធសឹងតែជាផលិតផលស៊េរីថ្មីៗ និងទំនើបៗ ដែលកំពុងពេញនិយមក្នុងការប្រើប្រាស់សម្រាប់អតិថិជនទាំងអស់គ្នា ពិសេសនោះ គឺមានការធានាត្រឹមត្រូវពីក្រុមហ៊ុន LG ដែលមានរយៈពេលពី ១ ឆ្នាំ រហូតដល់ ១០ ឆ្នាំ ។
ហេតុដូច្នេះហើយ ដើម្បីកុំឲ្យឱកាសនេះកន្លងផុតនោះ! សូមអញ្ជើញអតិថិជនទាំងអស់ មកទស្សនាការដាក់តាំងផលិតផល និងទទួលយកនៅកម្មវិធីពិសេសនេះ នៅគ្រប់អគារសាខា LG BrandShop និងរីករាយសម្រាប់ការបញ្ចុះតម្លៃពិសេសនេះទាំងអស់គ្នា។
អតិថិជន អាចទំនាក់ទំនងគ្រប់សាខាតាមលេខទូរសព្ទ ៖ រាជធានីភ្នំពេញ (វិថីព្រះមុន្នីវង្ស) 023 888 299, រាជធានីភ្នំពេញ (ខាំកូស៊ីធី) 092 837 333, ក្រុងសៀមរាប 063 966 199, ក្រុងបាត់ដំបង 053 952 199, ក្រុងកំពង់ចាម 042 210 299 និងក្រុងព្រះសីហនុ 034 934 199។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ 023 222 699 (Hot Line Service).
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com