ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP ចូលរួម​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា
28, Sep 2016 , 9:55 am        
រូបភាព
 
​ភ្នំពេញ​៖ នៅ​ព្រឹក​នេះ​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​គណកម្មាធិការ​អចិន្ត្រៃយ៍ ដែល​ដឹកនាំ​ដោយ​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​។ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ ក៏មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំ​ដែរ ក្រោយពី​ប្រកា​សរក​ផ្លូវ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។


​បើតាម​អ្នកសារព័ត៌មាន​ថ្មីៗ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម​ប្រជុំ​នោះ​រួមមាន​លោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញឫទ្ធិ លោក ហូ វ៉ាន់ លោក ប៉ុល ហំ​ម និង​អ្នកស្រី កែ សុ​វណ្ណា​រ័ត្ន ។​
 
​របៀប​វីរៈ​នៃ​កិច្ចប្រជុំ​នេះ មានដូចជា​ទី​១ ការពិនិត្យ​លើ​សំណើរ​សុំ អនុម័ត​នូវ​សេចក្ដីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​ចំនួន​១៥​នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។ ទី​២ ការពិនិត្យ​លើ​សំណើរ​សុំ អនុម័ត​នូវ​សេចក្ដីស្នើច្បាប់​វិសោធនកម្ម​មាត្រា​ចំនួន​១៥ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា​។​ទី​៣​ការពិនិត្យ​លើ​សំណើរ​សុំ អនុម័ត​នូវ​សេចក្ដីស្នើច្បាប់​វិសោធនកម្ម​មាត្រា​ចំនួន​១៥ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ​។ ទី​៤ ការពិនិត្យ​សេចក្ដីព្រាង​សេចក្ដីសម្រេច​ស្តីពី​ការអនុវត្ត​វិន័យ​របស់​តំណាងរាស្ត្រ​។ ទី​៥​ការពិនិត្យ​លើ​សេចក្ដីព្រាង​គម្រោង​ថវិកា​រដ្ឋសភា​ប្រចាំឆ្នាំ​២០១៧​។ ទី​៦ ការពិនិត្យ​លើ​របាយការណ៍​ស្តីពី​ការពិនិត្យ​សិក្សា​សំណើ​របស់​ក្រសួងយុត្តិធម៌​លើ​ការលើក​អភ័យឯកសិទ្ធិសភា​រប​ស់​តំណាងរាស្ត្រ​២​រូប​។ ទី​៧ ការពិនិត្យ​លើ​សេចក្ដីព្រាង​របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ លើក​ទី​៧ និង​លើក​ទី​៨ និង​ចុងក្រោយ ការពិនិត្យ​លើ​សំណើសុំ​បញ្ចូល​ក្នុង​របៀប​វីរៈ​នៃ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៥៕

Tag:
 CNRP
  ​រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com