អត្ថបទពាណិជ្ជកម្ម
“Truck Month” កម្មវិធី​ពិសេស​សម្រាប់​អតិថិជន Ford Ranger
28, Sep 2016 , 11:02 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន​ជា​ដៃគូរ​សហការ RMA Cambodia បានប្រកាស​ការ​ប្រារព្ធ​យុទ្ធនាការ​មួយ​ហៅថា Ford Truck Month នៅក្នុង​ខែកញ្ញា​នេះ ដែល​ក្នុងនោះ​នឹងមាន​រួមបញ្ចូល​កម្មវិធី​ពិសេសៗ​សម្រាប់​អតិថិជន Ford ដែលមាន​ចំណាប់អារម្មណ៍​ចំពោះ​រថយន្ត Ford Ranger ផងដែរ​។                                

​កាលពី​ពាក់កណ្ដាល​ខែកញ្ញា ក្រុមហ៊ុន​រថយន្ត Ford នៅ​កម្ពុជា​បានរៀបចំ​កម្មវិធី Ford Ranger Days ដើម្បី​អបអរ​យុទ្ធនាការ Ford Truck Month ជាមួយនឹង​កម្មវិធី​ពិសេស​សម្រាប់​អតិថិជន​រថយន្ត Ford Ranger​។​



​ពួកយើង​ពិតជា​រីករាយ​ដែល​បាន​ប្រារព្ធ​នូវ​កម្មវិធី​កេរដំណែល​របស់ Ford ដែល​គេ ឲ្យ​ឈ្មោះថា Built Ford Tough និង​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ Ford Truck Month ផងដែរ នេះ​បើ​យោងតាម​សំដី​របស់លោក David Westerman នាយក​គ្រប់គ្រង​ក្រុមហ៊ុន Ford  ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

Ford បាន​ជំរុញ​ផ្នែក​ផលិត​ទូទាំង​ពិភពលោក​ដែល​ត្រូវបាន​គេ​ស្គាល់​និង​ជឿជាក់​ទៅលើ​ភាពរឹងមាំ និង​ប្រើប្រាស់​បានយូរ និង​បាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ដោយ​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់​និង​ផាសុកភាព​សម្រាប់​អ្នកបើកបរ​។ រថយន្ត Ford បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​ចិត្ត​របស់​អតិថិជន​នៅ​ទូទាំង​ពិភពលោក ជាមួយ​ទំនុកចិត្ត​ខ្ពស់ ចាប់ពី​រថយន្ត Ford F-150 រហូតដល់ រថយន្ត Ford Ranger​។​

​រថយន្ត Ford Ranger គឺជា​រថយន្ត​ដែល​លក់ដាច់​ជាងគេ​ក្នុងចំណោម​រថយន្ត​ប្រភេទ ភី​ក​អាប់​ទាំងអស់​។  ជាពិសេស រថយន្ត Ford Ranger បានទទួល​ឈ្មោះ​និង​ពានរង្វាន់​ជា​រថយន្ត​ដែលមាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ ធន់​រឹងមាំ​ជាង​មុន ដែលជា​ដំណោះស្រាយ​ដ៏​ល្អ​ទៅនឹង​បញ្ហា​ប្រឈម​ប្រចាំថ្ងៃ​សម្រាប់​អ្នកបើកបរ​។​

​ជាមួយ​កម្ពស់​ឡាន​ដែល​ផុតពី​ដី​កម្ពស់ ២៣០​មី​លី​ម៉ែត្រ រថយន្ត​នេះ​បាន​រចនា​ឡើង​យ៉ាង​សាក​សម​សម្រាប់​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​។​



​រថយន្ត Ford Ranger ស៊េរី​ថ្មី​បាន​រចនា​ឡើង​ជាមួយ​លក្ខណៈពិសេស​ទា​ន់​សម័យ រួម​ជាមួយនឹង​បច្ចេកវិទ្យា​សំបូរបែប​ដែល​បំពាក់​នៅ​ផ្នែក​ខាងក្នុង មិនតែប៉ុណ្ណោះ​រថយន្ត Ford Ranger អាច​បើក​ចុះ​ទឹកបាន​រហូតដល់ 800mm និង​សមត្ថភាព​នែ​ការផ្ទុក​ទម្ងន់​បាន​ច្រើនជាង​រថយន្ត Pickup ធម្មតា​។​

​រថយន្ត Ford Ranger បាន​រចនា​ឡើង​ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ ដែលមាន​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ ខុសពី​រថយន្ត Pickup ដទៃ​។​

​រថយន្ត​នេះ​មាន​បំពាក់​ឧបករណ៍​សុ​វ​តិ្ថ​ភាព​នៅ​សងខាង​រថយន្ត​ដែល​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៅពេល​ប៉ះទង្គិច និង​មាន​បំពាក់​ដោយ​ប្រព័ន្ធ​ហ្វ្រាំង ABS និង EBD ផងដែរ​។ អាស្រ័យ​ហេតុនេះហើយ ទើប​ធ្វើ​ឲ្យ រថយន្ត Ford Ranger ទទួលបាន​ចំណាត់​លំដាប់​ផ្កាយ ៥ ខាង​ផ្នែក សុវត្ថិភាព ពី​ស្ថាប័ន​វាយតម្លៃ​រថយន្ត​ប្រចាំ​តំបន់​អាស៊ាន​។​
 
​លោក Westerman បាន​មានប្រសាសន៍ថា​៖ “​រថយន្ត Ford Ranger បានរួម​បញ្ចូល​គ្នា​នូវ​សមត្ថភាព សុវត្ថិភាព​និង​ប្រសិទ្ធភាព​ដែល​អ្នកបើកបរ​តែងតែ​រំពឹងទុក រួមជាមួយ​ការបើ់កបរ​ប្រកបដោយ​ផាសុកភាព និង ភាព​អស្ចារ្យ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់​ប្រភេទ​រថយន្ត Pickup​។​” ជាមួយ​ថាមពល សមត្ថភាព និង​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ ទាំងនេះ​គឺជា​អ្វីដែល​អតិថិជន Ford តែងតែ​ចង់បាន ហើយ​យើង​ក៏បាន​នាំ​ពួកគេ​ឆ្ពោះ​កាន់​គោលដៅ​ដែល​គេ​បាន​រំពឹង​ទុកជា​យូរណាស់​មកហើយ​។​

​យើង​ពិតជា​រំភើប​រីករាយ​ណាស់​ដែល​បាន​ប្រារព្ធ​យុទ្ធនាការ Ford Truck Month នៅក្នុង​ខែកញ្ញា​នេះ រួមជាមួយ​កម្ម​វិ​ពិសេសៗ​ដែល​ផ្ដល់ឱកាស​ដល់​អតិថិជន​មក​ទទួលយក​បទពិសោធ​ន៍​ថ្មីៗ​ជាមួយនិង​រថយន្ត Ford Ranger ស៊េរី​ថ្មី​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com